គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួច(ម៉ាស៊ីនបូមទឹក) ត្រូវនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន


ខេត្តកណ្តាល÷នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទី មានជនសង្ស័យពីរនាក់គឺទី១.ឈ្មោះខាន់ សុខា ហៅសំ ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន១ដង ករណីគ្រឿងញៀន ទី២.ឈ្មោះព្រហ្ម មករា ហៅគោ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+) ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូ smashV មួយគ្រឿងលួចផ្លោះរបងចូលក្នុងដីឡូរ៍ទុកចោលមួយកន្លែងស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលួចយកម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះមិនស្គាល់ឈ្មោះព្រោះមិនបានមកដាក់ពាក្យបណ្តឹងមានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើក្រោយពីលួចបានក្រុមជនសង្ស័យបានលីដាក់លើម៉ូតូដឹកបំរ៉ុងយកទៅលក់នៅម្តុំសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ជួនពេលនោះបានជួបកម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅចេញល្បាត  ដោយមានការសង្ស័យកម្លាំងប៉ុស្ដិ៍ក៏បានឃាត់ហៅសួរនាំទើបដឹងថាបានលួចពីកន្លែងកើតហេតុខាងលើ និងបានរកឃើញវត្ថុតាងមួយចំនួនដូចជា 

១. ម៉ាស៊ីនបូមទឹកម៉ាកyukohama កម្លាំង៥.៥សេស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) 

២. ម៉ូតូ០១គ្រឿងម៉ាកSuzuki smashV ពណ៌ខ្មៅសេរី២០១៤ ស្លាកលេខភ្នំពេញ១BL-៦៧៥៤ 

៣.កាំបិតប៉័ងតោចំនួន ០១

៤.កាបូបស្ពាយពណ៌ក្រឡា ចំនួន០១ 

៥.ឧបករណ៍សម្រាប់ឆ្កឹះសោរមួយចំនួន ក្រោយពីឆែកឆេររកឃើញកម្លាំងប៉ុស្ដិ៍តាខ្មៅយើងបានធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ និងយកមកធ្វើការសាកសួរបន្ដនៅប៉ុស្ដិ៍តាដើម្បីចាត់ការតាមនិតិវិធីតែម្តង បើតាមការសាកសួរចម្លើយជនសង្ស័យទាំងពីរបានឆ្លើយសារភាពថាពួកខ្លួនពិតជាបាននាំគ្នាលួចម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះខាងលើប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។




Previous Post Next Post
Breaking News