គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រាជរដ្ឋាភិបាលចាត់ទុកខេត្តកែប ព្រះសីហនុ កំពត និងកោះកុង ជារបៀងសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា

 


រាជរដ្ឋាភិបាលចាត់ទុកខេត្តកែប ព្រះសីហនុ កំពត និងកោះកុង ជារបៀងសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដូច្នេះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋត្រូវសហការគ្នាខិតខំអភិវឌ្ឍខ្លួន និងមានគំនិតច្នៃប្រឌិតក្នុងការកែច្នៃនូវអ្វីដែលថ្មីប្លែកសម្រាប់ទាក់ទាញទេសចរឱ្យចូលមកទស្សនាក្នុងខេត្តរបស់ខ្លួន ដើម្បីជំរុញលំហូរចរន្តសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។


ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៤
ឯកឧត្តមបានបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បញ្ហាទំនាស់ដីធ្លី និងការរៀបចំទីក្រុងឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ មានស្នាមញញឹម មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនចៅប្រជាពលរដ្ឋបានទៅសិក្សារៀនសូត្រ និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា។
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC​









Previous Post Next Post
Breaking News