គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ទីតាំងបនល្បែងស៊ីសង ខ្នាតយក្ស បេីកលេងនៅក្នុងភូមិព្រែកទា សង្កាត់ចោមចៅ ៣ កំពុងបើកដំណើរការ


 ទីតាំងបនល្បែងស៊ីសង ខ្នាតយក្ស បេីកលេងនៅក្នុងភូមិព្រែកទា សង្កាត់ចោមចៅ ៣ កំពុងបើកដំណើរការទៀតហើយ។


បែកធ្លាយល្បែងស៊ីសងប្រភេទហ្គេមអនឡាញនិងបៀរហ្គារ៉ាត់គ្រប់ប្រភេទច្រកក្រោមផ្លាក (យីហោចិន ) សុទ្ធតែជនជាតិចិនមកចូលលេងយ៉ាងអាណាធិបតេយ្យបែរជាសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យរក្សាភាពស្ងៀមស្ងាត់។

ភ្នំពេញ:ទីតាំងបនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទលមានហ្គេម មុីងស្លុតម៉ាសុីន នឹងបៀរការ៉ាតគ្រប់ប្រភេទ នៅតែហ៊ានបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង សុទ្ធតែជនជាតិចិន មកលេងលេងទាំងយប់ទាំងថ្ងៃ មួយកន្លែងនៅតាមបណ្ដោយផ្លូវ 113 ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកអភិបាលខណ្ឌ និងលោកអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មិនទាន់ដឹងនោះទេ ថានៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងលាក់ខ្លួននៅក្នុងភូមិសាស្ត្រភូមិព្រែកទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងបញ្ហានេះពលរដ្ឋស្នើសុំដល់លោកវីរៈសេនីយ៍ទោ ម៉ម វុធី អធិការខណ្ឌពោធិ៍សែនជ័យ និង ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍ សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕


Previous Post Next Post
Breaking News