«ទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំ ពិសារអាហារសាមគ្គីជាមួយនឹងអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤» !
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង«ទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំពិសារអាហារសាមគ្គីជាមួយនឹងអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤»! ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ។
”ពិធីជួបជុំសំណេះសំណាល រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងអ្នកសារព័ត៌មាន លើកទី៦ នេះ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ ដើម្បីបម្រើសង្គមជាតិ ឲ្យកាន់តែរីកចម្រើន”៕