ការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងសក្តានុពលភូមិសាស្រ្ត និងធនធានធម្មជាតិ ដូច្នេះក្រុមការងារត្រូវកំណត់ទិសដៅប្រើប្រាស់ដីធ្លីនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ស្របតាមការវិវត្តនៃបរិបទសង្គមសេដ្ឋកិច្ច ដោយអនុលោមតាមគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។————————————————
កិច្ចប្រជុំផ្សព្វផ្សាយពីផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤។
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC