ភ្នំពេញ៖បុរសជនជាតិចិនម្នាក់បានបេីករថយន្តម៉ាកVOLKSWAGEN មួយគ្រឿងឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ALPHARD យ៉ាងពេញទំហឹងរួចវេចង្កូតជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥k កែងនឹងផ្លូវ៦៨K ភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃើញរថយន្តរងគ្រោះមួយគ្រឿងម៉ាក ALPHARDពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BU-2723 ធ្វើដំណេីរតាមបណ្ដោយផ្លូវ១០៥Kក្នុងទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿនមធ្យមខណះពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនកែងនិងផ្លូវ៦៨K ស្រាប់តែត្រូវបាន រថយន្តម៉ាក VOLKSWAGEN. AMAROK ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX-8166 បេីកបរដោយជនជាតិចិនធ្វេីដំណេីរពីកេីតទៅលិចឆ្លងផ្លូវយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានទៅបុករថយន្តរងគ្រោះពេញទំហឹងចំពីចំហៀងកង់ខាងមុខផ្នែកខាងឆ្វេងបណ្ដាលឲ្យខ្ទាតទៅមុខជាច្រើនម៉ែត្ររងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អតៃកុងមិនមានរងរបួសនោះទេបានពោងសុវត្ថិភាពជួយ ចំណែករថយន្តបង្កវិញបានជ្រុលចង្កូតឡេីងលេីឃឿនទៅបុករះចូលផ្ទះប្រជាពលរដ្ឋ ២ល្វែង បណ្ដាលឲ្យខូចខាតសម្ភារៈអស់ជាច្រើនដូចជា ទូលក់អីវ៉ាន់និងទ្វាររមូលព្រមទាំងបាក់សសរនិងអីវ៉ាន់មួយចំនួនថែមទៀត ចំពោះក្នុងហេតុការណ៍នោះដែរដោយមិនមានអ្នករងរបួសទេពោលគឺខូចខាតតែសម្ភារ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់វាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីទាំងសង្ខារដោះស្រាយគ្នានៅពេលក្រោយ៕