គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្តាល ត្រៀមកងកម្លាំងជាង៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូកនៅក្រុងតាខ្មៅ នាពេលខាងមុខនេះ


ខេត្តកណ្តាល៖ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្តាល បានត្រៀមកងកម្លាំងជាង៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។


មានប្រសាសន៍ក្នុងកិច្ចប្រជុំអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយសុវត្ថិភាព។

ឯកឧត្តមបន្តថា៖ក្នុងនាមយើងជាកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព យើងត្រូវរួមដៃសហការគ្នាឱ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងឱកាសពិធីប្រណាំងទូក នាថ្ងៃខាងមុខនេះ។ ឯកឧត្តមបន្ថែមថា៖ ពិធីប្រណាំងទូកគឺសម្រាប់ក្រុងតាខ្មៅមួយឆ្នាំមានម្តង ដូច្នេះប្រជាពលរដ្ឋនៅគ្រប់ទិសទីច្បាស់ជាមកលេងកម្សាន្ដយ៉ាងច្រើនកុះករនៅក្រុងតាខ្មៅយើងនេះ។

ឯកឧត្តមបានបញ្ជាក់ថា៖ កាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីទាំងអស់ជារឿងដែលសំខាន់ និងយកចិត្តទុកដាក់ខ្លាំងបំផុតមិនអាចធ្វេសប្រហែសបានឡើយ ឯកឧត្តមក៏បានជំរុញដល់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីជាមូលដ្ឋានគ្រឹះបន្ថែម ក្នុងការពង្រឹងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ច ដែលមានកាតព្វកិច្ចក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ប្រកបដោយភាពរលូនក្នុងថ្ងៃប្រារព្ធពិធីនាពេលខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង ស្រុកសាម៉ី ត្រូវធ្វើការត្រួតពិនិត្យរកសារធាតុញៀនដល់កីឡាករទូកអោយបានគ្រប់ៗគ្នាមុននឹងចេញប្រគួត និងណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាដើម្បីទប់ស្កាត់អំពើលួច ឆក់គ្រប់ប្រភេទដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យសប្បាយរីករាយ៕






Previous Post Next Post
Breaking News