គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រុមបុគ្គលិកអង្គការ និងវេជ្ជបណ្ឌិតស្ម័គ្រចិត្ត នៃក្រុមហ៊ុន Laboratorie Bioderma របស់ប្រទេសបារាំង មកពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃ នៅស្រុកស្អាង


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង ការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃ នៅក្នុងឃុំតាលន់ និងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ដោយក្រុមបុគ្គលិកអង្គការ និងវេជ្ជបណ្ឌិតស្ម័គ្រចិត្ត នៃក្រុមហ៊ុន Laboratorie Bioderma របស់ប្រទេសបារាំង ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ស្ថិតនៅសាលាបឋមសិក្សា ទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រទេសជាតិយើង សម្រេចបានជោគជ័យយ៉ាងធំធេង បង្កើតបាននូវសមិទ្ធផលធំៗ ជា ប្រវត្តិសាស្ត្រជាច្រើនលើគ្រប់វិស័យ ជូនជាតិមាតុភូមិ គួរជាទីមោទនភាព បំផុត។ សន្តិភាព និងសមិទ្ធផលដែលសម្រេចបានជោគជ័យទាំងនេះ បានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ហើយ ប្រជាពលរដ្ឋកំពុងបានទទួលផលពីសុខសន្តិភាព រស់នៅពោរពេញដោយ សុខសំបូរសប្បាយ អាចប្រកបរបរចិញ្ចឹមជីវិតគ្រប់ប្រភេទ ធ្វើឱ្យសេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចសង្គមមានការរីកចំរើនលើគ្រប់វិស័យគួរជាទី មោទនភាពបំផុត ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ រំកិលសេវាឱ្យទៅ កៀកជិតនឹងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខុមាលភាពដែលជាកត្តា ចម្បង សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបាននូវសុខភាពល្អ រួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្ថែមទៀតថា ថ្ងៃនេះ ជាពេលវេលាដ៏ពិសេស ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុម ហ៊ុន Laboratorie Bioderma របស់ប្រទេសបារាំង ដែលបានសហកា ជាមួយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ចុះមកពិនិ១ត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺ ក្នុងស្មារតីមនុស្សធម៌ដែលស្តែង ចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្សពួក ជាតិ សាសន៍ សាសនា និន្នាការនយោបាយ សំដៅរួមចំណែកជាមួយរដ្ឋាភិបាល ជួយកាត់បន្ថយការលំបាករបស់បងប្អូនបានមួយចំណែក ហើយក្រុមគ្រូពេទ្យនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល ក៏បានថ្លែងអំណរគុណ ដល់ក្រុមបុគ្គលិកអង្គការ និងវេជ្ជបណ្ឌិតស្ម័គ្រចិត្ត នៃក្រុមហ៊ុន Laboratorie Bioderma របស់ប្រទេសបារាំង ដែលបានចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ និងអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋដែលមានជំងឺ សូមមកពិនិត្យ និងព្យាបាលជំងឺអោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរ ការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃ ដោយក្រុមបុគ្គលិកអង្គការ និងវេជ្ជបណ្ឌិតស្ម័គ្រចិត្ត នៃក្រុមហ៊ុន Laboratorie Bioderma របស់ប្រទេសបារាំង ធ្វើឡើងរយៈពេល២លើក ដោយលើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល និងលើកទី២ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។








Previous Post Next Post
Breaking News