គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល


ខេត្តកណ្ដាល ៖ ក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ និង ភូមិកំពង់សំណាញ់ នៃក្រុងតាខ្មៅ  ខេត្តកណ្ដាល ទទួលបានជ័យលាភីលេខ១ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្តក្នុងវិស័យបរិស្ថាន។


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន គឺឈរលើមូលដ្ឋានវាយតម្លៃ និងដាក់ពិន្ទុផ្នែកលើលក្ខណៈវិនិច្ឆ័យ ចំនួន ០៣ សូចនាករ ចំនួន១០ មធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរការនៃការជ្រើសរើសជ័យលាភី ចំនួន ០៥ ជំហាន ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ក្រសួងបរិស្ថានបានរៀបចំការប្រឡងប្រណាំង ស្ដីពី "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ដែលកម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់តម្លៃ និងលើកទឹកចិត្តដល់ភូមិ-ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព"តាមគោលការណ៍ណែនាំស្តីពីការ ប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន ។ ទន្ទឹមនោះផងដែរស្ទើរដ្ឋបាលក្រុង ស្រុកត្រូវយកលទ្ធផលដែលទទួលបាននាពេលនេះ បន្តផ្សព្វផ្សាយអំពីលក្ខណៈវិនិច្ឆ័យ សូចនាការ ដែលក្រសួងបរិស្ថានបានកំណត់ ទៅដល់ភូមិ ឃុំ សង្កាត់ ដើម្បីក្លាយជាសកម្មភាពភូមិ ឃុំ សង្កាត់ ស្អាតជាបន្ត។ ជំរុញការអនុវត្តជាប្រចាំ ឱ្យបរិស្ថាន អនាម័យ ភាពស្អាត បន្តជាប់ជាប្រចាំ។ បន្តជំរុញលើកទឹកចិត្តអ្នកមិនទាន់ទទួលបានជ័យលាភីឱ្យបន្តការ ខិតខំប្រឹងប្រែង

ឯកឧត្ដម បន្តថា៖ គោលដៅរបស់រដ្ឋបាលខេត្ត គឺលទ្ធផល ភូមិ ឃុំ សង្កាត់ មានអនាម័យ បរិស្ថានល្អ ស្អាត និងសូមឱ្យមានស្មារតីដាក់ការងារនេះជាភារកិច្ចប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានជំរុញដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវត្រៀមលក្ខណៈចំពោះបញ្ហាប្រឈមក្នុងមូលដ្ឋាន ក៏ដូចជាបញ្ហាកង្វះទឹកធ្វើស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ត្រូវធ្វើយ៉ាងណាដោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលា និងភូមិ ឃុំ-សង្កាត់ ដែល ទទួលបានជ័យលាភីទាំងអស់ត្រូវយកចិត្តទុកដាក់ សហការជាមួយរដ្ឋបាលក្រុង ស្រុកនីមួយៗ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡង ប្រណាំងថ្នាក់ជាតិ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងបរិស្ថាន នាពេលខាងមុខបន្តទៀត។

គួរបញ្ជាក់ដែរថា ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្ដីពី «ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានលើឃុំ សង្កាត់៖
  - ជ័យលាភីលេខ ០១ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់
៤លានរៀល។
  - ជ័យលាភីលេខ ០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់  ៣លានរៀល។
  - ជ័យលាភីលេខ ០៣ ឃុំសំរោងលើ ស្រុកអង្គស្នួល ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ២លានរៀល។
  - ជ័យលាភីលេខ ០៤ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ១លានរៀល។
  - ជ័យលាភីលេខ ០៥ សង្កាត់សំពៅពូន ក្រុងសំពៅពូន ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ១លានរៀល។
   ភូមិដែរទទួលបានជ័យលាភី បានលើ៖
- ជ័យលាភីលេខ ០១ ភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់
២.៥លានរៀល។
  - ជ័យលាភីលេខ ០២ ភូមិព្រែកជ្រូក ក្រុងអរិយក្សត្រ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់  ១.៥លានរៀល។
  - ជ័យលាភីលេខ ០៣ ភូមិស្ដៅកន្លែង ស្រុកកៀនស្វាយ ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ១លានរៀល។
  - ជ័យលាភីលេខ ០៤ ភូមិបឹងក្រោម ស្រុកលើកដែក ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៥០០០០០រៀល។
  - ជ័យលាភីលេខ ០៥ ភូមិថ្នល់ទទឹង ស្រុកអង្គស្នួល ទទួលបានពាន១ ប័ណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៥០០០០០រៀល។









Previous Post Next Post
Breaking News