គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅឃុំត្រើយស្លា ស្រុកស្អាង


ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពី កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអជ្ញាធរស្រុកស្អាង  អញ្ជើញចុះត្រួតពិនិត្យទីតាំងព្រែកជីកហ្វូណនតេជោ ត្រង់ចំណុចបឹងយុវជន ស្ថិតនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។


ក្រុមការងារអន្តរក្រសួង បានឱ្យដឹងថា៖ ការចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី១ ពីទន្លេមេគង្គ ដល់ទន្លេបាសាក់ ដោយបានបោះនិយាមការរួចរាល់ហើយ ចូលមកដល់ដំណាក់កាលទី២ គឺក្រុមការងារដោះស្រាយផលប៉ះពាល់ បានចុះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីដំណើរការនីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដោយចុះកុងត្រាកិច្ចសន្យារវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការដោះស្រាយផលប៉ះពាល់ ជាមួយនិងម្ចាស់ដី និងម្ចាស់ទ្រព្យ ដើម្បីឈានទៅដល់ការចុះអនុវត្តការសាងសង់ព្រែកជីកហ្វូណនតេជោ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ ព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី។





Previous Post Next Post
Breaking News