គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សិក្ខាសាលាចម្លាក់ពុម្ពស្តីពី “ការជំរុញនិងបំប៉នចំណេះជំនាញចម្លាក់”


ដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹង ក៏ដូចជាការអភិរក្សសិល្បៈសូនរូប ដែលមានគំនូរ និងចម្លាក់ ជាដើម អោយសមស្របទៅតាមក្បួនខ្នាតដែលដូនតាយើងបានចងក្រង និងបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានរៀបចំសិក្ខាសាលាចម្លាក់ពុម្ពស្តីពី “ការជំរុញនិងបំប៉នចំណេះជំនាញចម្លាក់” អាជីវករ សិប្បករ ដែលអញ្ជើញមកពីតាមបណ្តាក្រុង/ស្រុក ក្នុងខេត្ដកណ្ដាល ក្រោមអធិបតីភាពលោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល។


លោកស្រីប្រធានមន្ទីរ បានថ្លែងថា៖ ចម្លាក់ គឺមានច្រើនប្រភេទណាស់ រួមមានចម្លាក់ពុម្ពស៊ីម៉ងត៍  ចម្លាក់ស្មិត ចម្លាក់ឈើ ចម្លាក់ប្រាក់-ស្ពាន់ ជាដើម ហើយមានបច្ចេកទេស ក្នុងការផលិតផ្សេងៗគ្នា  ប៉ុន្តែអ្វីដែលដូចគ្នា គឺក្បួនខ្នាត ដូច្នេះថ្ងៃនេះ សិក្ខាកាមទាំងអស់សុទ្ធសឹងតែជាអ្នកជំនាញ ទៅលើការងាររបស់ខ្លួន តែទោះយ៉ាងណាយើងត្រូវតែមានផ្លូវដើររួមគ្នា អំពី ពីរបៀបនៃការគូរ និងឆ្លាក់ ដែលជាការចូលរួមថែរក្សា និងលើកតម្លៃវប្បធម៌ជាតិ។


លោកស្រីប្រធានមន្ទីរ បន្ថែមថា៖ ចម្លាក់ គឺជាមុខរបរមួយ បែបសិល្បៈនិងវប្បធម៌ ក្នុងចំណោមចម្លាក់ថ្ម ឬចម្លាក់ឈើ,ស្មិត ដែលធ្វើជារូបសិល្បៈតាំងលម្អ និងរូបវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរយើង ប្រើប្រាស់ ឬសម្រាប់ដាក់តាំងលម្អតាមទីសាធារណៈ និងក្នុងទីវត្តអារាមនានា ស្របតាមប្រពៃណី ជំនឿ សាសនា។ ហើយសិក្ខាសាលានាពេលនេះ អាជីវករ សិប្បករទាំងអស់ ពិតជាបានយល់កាន់តែច្បាស់អំពីបច្ចេកទេសផលិត និងជួសជុលចម្លាក់ ទាំងក្បួនខ្នាត ក្បាច់ចម្លាក់ និងចូលរួមផ្សព្វផ្សាយឲ្យមហាជនយល់ដឹងពីតម្លៃ និងការចេះស្រលាញ់សិល្បៈចម្លាក់ខ្មែរ។ 


លោកស្រីប្រធានមន្ទីរ បន្ថែមថា៖ ដើម្បីអោយការផលិតចម្លាក់បានត្រឹមត្រូវ ទៅតាមក្បួនខ្នាតរបស់ខ្មែរយើង ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល សូមស្នើដល់សិក្ខាកាម អាជីវករ សិប្បករ សូមពង្រឹងការយល់ដឹង អំពីសិល្បៈ ចម្លាក់ ទាំងអត្ថន័យ ខ្លឹមសារការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ បំផុសគំនិត មហាជនឱ្យយល់ដឹងពីតម្លៃ និងការចេះស្រលាញ់សិល្បៈចម្លាក់។ ជម្រុញឱ្យស្នាដៃសិល្បៈចម្លាក់ខ្មែរ មានការកោតសសើរ និងត្រូវបានគេទទួលស្គាល់ជាសកល រក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ ដែលមិនអាចអោយបរទេសមកបន្លំបាន។







Previous Post Next Post
Breaking News