គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ

 


រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវកាត់បន្ថយការពិសាភេសជ្ជៈផ្អែម កុំពិសាប្រៃលើសកម្រិត កុំពិសាខ្លាញ់ច្រើន កុំពិសារគ្រឿងស្រវឹង និងជក់បារី។


ការអំពាវនាវបែបនេះក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការផ្សព្វផ្សាយដេីម្បីទប់ស្កាត់ជំងឺ មិនឆ្លងជូន​ដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន មកពីរោងចក្រសហគ្រាស ​និងកម្មករនិយោជិតក្នុងវិស័យនានាសរុបជាង ៤ពាន់នាក់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលប្រារព្ធឡេីងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តថា៖ ការដែលយើងបរិភោគនូវភេសជ្ជៈផ្អែម ពិសាប្រៃលើសកម្រិត ពិសាខ្លាញ់ច្រើន ពិសារគ្រឿងស្រវឹង និងជក់បារី រៀងរាល់ថ្ងៃ នោះធ្វើឱ្យយើងកើតននូវជំងឺមិនឆ្លងដោយមិនដឹងខ្លួន។

ឯកឧត្តម បញ្ជាក់បន្ថែមថា៖ ជំងឺមិនឆ្លង កើតឡើងបន្តិចម្ដងៗដោយមិនធ្វើឱ្យយើងដឹងខ្លួនឡើយ ហើយនៅពេលដែលយើងមានជំងឺមិនឆ្លងនេះ ធ្វើឱ្យយើងមានភាពស្មុគស្មាញ ប្រើប្រាស់រយៈពេលយូរក្នុងការព្យាបាល ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។ ជំងឺមិនឆ្លងមានដូចជា៖ ជំងឺបេះដូង ស្ទះសរសៃឈាម ជំងឺលើសឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗដទៃទៀតជាច្រើន ហើយជំងឺមិនឆ្លងនេះ ធ្វើឱ្យយើងឈឺរ៉ាំរ៉ៃ នឹងអាចបណ្ដាលឱ្យស្លាប់ផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី សំណូមពរដល់បងប្អូនកម្មករកម្មការិនីទាំងអស់ សូមយកសារអប់រំសុខភាពផ្សព្វផ្សាយដល់ក្រុមគ្រួសារ សហគមន៍ ដើម្បីការយល់ដឹងទាំងអស់គ្នា នាំឱ្យមានការចូលរួមក្នុងការផ្លាស់ប្ដូរឥរិយាបថ ដើម្បីបង្ការជំងឺមិនឆ្លង។ ក្រសួងស្ថាប័នពាក់ព័ន្ធ សហគ្រាស គ្រឹះស្ថានទាំងអស់ សូមធ្វើការផ្សព្វផ្សាយជាប្រចាំ ឱ្យបានទូលំទូលាយនូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា៖ យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើង ក្រោមកិច្ចសហការរវាងក្រសួងការងារ និងក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។ ជាមួយគ្នានេះយុទ្ធនាការក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ៕





Previous Post Next Post
Breaking News