គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ របស់សមាគមមិត្តដើម្បីមិត្ត


ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ របស់សមាគមមិត្តដើម្បីមិត្ត ដែលបានរៀបចំឡើង នៅសាលាគរុកោសល្យ និងវិក្រិដ្ឋការខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានគាំទ្រចំពោះ ការកំណត់គោលដៅច្បាស់លាស់របស់សមាគមមិត្តដើម្បីមិត្ត ក្នុងចូលរួមពង្រឹងពង្រីកសាមគ្គីភាពដ៏ទូលំទូលាយ នៅក្នុងសង្គមជាតិដោយគ្មានការើសអើង និងចូលរួមលើកកម្ពស់ការថែរក្សាការពារសុខសន្តិភាព នៃប្រទេសជាតិដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់មនុស្សជាតិគ្រប់រូប ទាំងនេះគឺជាសកម្មភាពមួយដែលស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងខិតខំថែរក្សាសន្តិភាពជូនប្រទេសជាតិរបស់យើង។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សុខសន្តិភាពគឺពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាលពីអតីតកាលប្រទេសយើងបានបាត់បង់សន្តិភាព ដែលធ្វើឲ្យប្រទេសជាតិរបស់យើងមានការលំបាកយ៉ាងច្រើន ទាំងការអភិវឌ្ឍជាតិ ការសិក្សារៀនសូត្រ ទាំងការរស់នៅរបស់ប្រជាជន និងសកម្មភាពនានា។ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។ 

ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់សមាគម សូមបន្តការគិតគូរថែមទៀតក្នុងការបង្កើនសមាជិកឲ្យបានច្រើនឡើង និងបន្តធ្វើសកម្មភាពឲ្យកាន់តែសកម្មថែមទៀត ក្នុងការគៀងគរធនធានពីសប្បុរសជននានា សម្រាប់គាំទ្រដល់កិច្ចការងារររបស់សមាគមន៍ឲ្យមានដំណើរការបានរលូនជាបន្តទៅទៀត។

សូមបញ្ជាក់ថា សមាគមមិត្តដើម្បីមិត្តបានកំណត់គោលដៅច្បាស់លាស់របស់ខ្លួនគឺចូលរួមពង្រឹងពង្រីកសាមគ្គីភាពដ៏ទូលំទូលាយ នៅក្នុងសង្គមជាតិដោយគ្មានការើសអើង និងចូលរួមលើកកម្ពស់ការថែរក្សាការពារសុខសន្តិភាព នៃប្រទេសជាតិដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់មនុស្សជាតិគ្រប់រូប ដោយចៀសវាងមិនធ្វើសកម្មភាពបម្រើផលប្រយោជន៍ឱ្យគណបក្សនយោបាយណាមួយឡើយ។

សមាគមមិត្តដើម្បីមិត្តបានចាប់បដិសន្ធិនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០០៦ តាមលិខិតអនុញ្ញាតរបស់ក្រសួងមហា ផ្ទៃលេខ ១២៩៥ សជណ ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៥ ។ គិតមកទល់ឆ្នាំ ២០២៥នេះ សមាគមបានដំណើរការអស់រយៈពេល ២០ ឆ្នាំកន្លងមកហើយ បានប្រារព្ធសន្និបាតប្រចាំឆ្នាំជារៀងរាល់ឆ្នាំ និងបានប្រារព្ធសន្និបាតប្រចាំអាណត្តិក្នុងរយៈពេល ៣ ឆ្នាំម្តង។ បច្ចុប្បន្ននេះ សមាគមមានសមាជិកសរុបចំនួន ៥៣៥ នាក់ក្នុងនោះស្ត្រី ១០៧ នាក់ អាយុក្រោម ៦០ ឆ្នាំ ៥៦ ភាគរយ និងអាយុលើសពី ៦០ ឆ្នាំ ៤៤ ភាគរយ។ ក្នុងចំណោមសមាជិកទាំង ៥៣៥ នាក់មាន៖ មន្ត្រីចូលនិវត្តន៍ ២១១នាក់ មន្រ្តីរាជការកំពុងបំពេញការងារ ១៩៤នាក់ និងជាអាជីវករ-កីឡករ-តន្ត្រីករ ១៣០នាក់។






Previous Post Next Post
Breaking News