គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីបើកវិញ្ញាសារប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល ក្នុងឆ្នាំសិក្សា ២០២៥-២០២៦


ខេត្តកណ្តាល៖ ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្ត ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តវេឡុការាម ហៅវត្តព្រែកឬស្សី និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុង ពិធីបើកវិញ្ញាសារប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នៅក្នុងមណ្ឌលវិទ្យាល័យសិត្បូ ស្ថិតក្នង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។


ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយនៅពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានព្រះសង្ឃជាច្រើនអង្គ បាននឹងកំពុងចូលរួមធ្វើសកម្មភាពជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា។ជាងនេះទៅទៀត ការអប់រំ តាមបែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា បានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គមដែលពុទ្ធសាសនាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងថាតើអ្វីគួរធ្វើ និងមិនគួរធ្វើ។

ឯកឧត្តមបន្តថា៖ការប្រឡងនេះ គឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិ សាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ធចក្រ និងអាណាចក្រឱ្យដើរទន្ទឹមគ្នា សំដៅចូលរួមចំណែកធ្វើឱ្យសាសនា ជាតិយើងមានការរីកចំរើនក្រោមដំបូលសន្តិភាព។

ឯកឧត្តមបានបន្ថែមថា៖សមណសិស្សទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុង នៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពរាល់ចំណេះដឹងដែលមានដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជា កត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំណេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជាចំណេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោលនយោបាយកំណែរទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីនេះព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់គណខេត្ត ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះចៅអធិការវត្តវេឡុការាម ហៅវត្តព្រែកឬស្សី បានមានសង្ឃដីកាថា៖សមណសិស្ស ប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះឱ្យបានត្រឹមត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្តីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំតាំងចិត្តខិតខំបំពេញកាតព្វកិច្ចប្រឡងទទួលបាននូវលទ្ធផលល្អគ្រប់ៗព្រះអង្គ ដើម្បីអភិវឌ្ឍន៍ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត ។ ព្រះអង្គបានបញ្ជាក់ថា៖ ការប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យទូទាំងខេត្តកណ្តាល មានសមណសិស្សនិមន្តមកប្រឡងចំនួន៥ក្រុង/ស្រុក គឺ៖ ក្រុងតាខ្មៅ កៀនស្វាយ លើកដែក អង្គស្នួល និងក្រុងអរិយក្សត្រ មានបេក្ខសមណសិស្សសរុបចំនួន៣២០អង្គ/នាក់ ស្មើនិង១៣បន្ទប់ ក្នុងនោះមានមុខវិជ្ជា ភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា៕








Previous Post Next Post
Breaking News