គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ល្បែងស៊ីសងរីករាយដាលដូចផ្សិតនៅក្នុងទឹកដីខណ្ឌច្បារអំពៅបើមានមន្ត្រីជំនាញតែគ្មានឆន្ទៈទប់ស្កាត់និងបង្ក្រាប.


ខណ្ឌច្បារអំពៅ ÷ទីតាំងបើកលេងល្បែងភ្នាល់ មាន់អនឡាញ និងធ្នោតឡូតូ   នៅសង្កាត់ ច្បារអំពៅ ខណ្ឌច្បារអំពៅ  រាជធានភ្នំពេញ   កំពុងបើកដំណើរការលេងយ៉ាងរលូន ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់


មហាជនបានសំណូមពរដល់  លោក អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ និងលោក អភិបាលគណៈអភិបាលខណ្ឌច្បារអំពៅ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកលេងល្បែង«ភ្នាល់ មាន់អនឡាញ នឹងឆ្នោតឡូតូ នៅផ្ទះលេខ២៥៦៨BE ផ្លូវលេខ៦២៨  ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្នុងហាងកាហ្វេ យីហោ Huy nam ។
ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង  នៅទូទាំងខេត្តក្រុង (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជននៅខណ្ឌច្បារអំពៅ បានលើកឡើងថា? ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍ប្រព័ន្ធអនឡាញ គ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះឡើយ។

តើអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត ឡើយ ប្រហែលជាអស់លោកបានផលពីរ ក្រុមបើកល្បែងស៊ីសងខុសច្បាប់ហើយមើលទៅ។

ក្រុមការងារសារព័ត៌មាន TK hotnewsយើងខ្ញុំ រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាម របបអ្នកសារព័ត៌មាន សូមអរគុណ ៕




Previous Post Next Post
Breaking News