គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីចៀសផុតពីជំងឺផ្សេងៗ


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងថា៖ ប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើន បញ្ហាជំងឺផ្សេងៗបានកើតមានឡើង ដែលនេះបណ្ដាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលអាចធ្វើឱ្យយើងមានបញ្ហាសុខភាព កើតជំងឺមិនឆ្លងជាច្រើនដូចជា៖ ជំងឺលើសឈាម លើសជាតិខ្លាញ់ ស្ទះសរសៃឈាម ទឹកនោមផ្អែម និងជំងឺផ្សេងៗជាច្រើនទៀត ដែលទាំងនេះគឺជាប្រភេទជម្ងឺដែលមិនឆ្លង បណ្ដាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដូចនេះយើងទាំងអស់គ្នាគប្បី លេងកីឡាគ្រប់ៗគ្នា ដើម្បីបញ្ជៀសផុតការកើតជំងឺផ្សេងៗជាច្រើន ពិសេសការលេងកីឡា អាចជួយឱ្យយើងទាំងអស់គ្នាមានសុខភាពល្អ ចៀសឆ្ងាយពីគ្រឿងញៀន។


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្លែងបែបនេះក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល។

ឯកឧត្តម អភិបាលខេត្ត បន្តថា៖ វិស័យកីឡា ជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង គោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា។ បន្ថែមពីនេះ កីឡាធ្វើឱ្យយើងសប្បាយ កីឡាធ្វើឱ្យមានមិត្តច្រើន កីឡាធ្វើឱ្យមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ទាំងឡាយ ធ្វើឱ្យខួរក្បាលភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ដូចពាក្យមួយបានលើកឡើងថា "ពលរដ្ឋម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត"។

លោក ចេញ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំប្រកួតកីឡាជាច្រើនប្រភេទ ក្នុងគោលបំណង អភិវឌ្ឍវិស័យកីឡាខេត្ត និងដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមយកទៅប្រកួតនៅថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡានានា។ ហើយការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មាន៣បីប្រភេទគឺ ផ្នែកកីឡាបាល់ទាត់ ផ្នែកកីឡាបាល់ទះ និងផ្នែកកីឡាបាល់បោះ។

លោកប្រធានមន្ទីរ បន្ថែមថា៖ ក្រោយពីប្រកួតអស់រយៈពេល ៧ថ្ងៃ លទ្ធផលទទួលបាន ផ្នែកកីឡាបាល់បោះ
-ផ្នែកនារីចំណាត់ថ្នាក់លេខ១ ក្រុមកីឡា សមាគមន៍កីឡាខេត្តកណ្ដាល
-ផ្នែកនារីចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ
-ផ្នែកនារីចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ដឹលីជែន -ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា រ៉ុកគី
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា សេអ៊ូល

ផ្នែកកីឡាបាល់ទះ
-ផ្នែកនារីចំណាត់ថ្នាក់លេខ១ ក្រុមកីឡា រួមចិត្តតែមួយ (ក្រុងតាខ្មៅ)
-ផ្នែកនារីចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យព្រែកស្លែង (ស្រុកកណ្ដាលស្ទឹង)
-ផ្នែកនារីចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ (ក្រុងតាខ្មៅ)
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ស្នងការនគរបាលខេត្តកណ្ដាល
-ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ (ក្រុងតាខ្មៅ)
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា វិទ្យាល័យព្រែកស្លែង (ស្រុកកណ្ដាលស្ទឹង) 

ផ្នែកកីឡាបាល់ទាត់បុរស
-ផ្នែកបុរសចំណាត់ថ្នាក់លេខ១ ក្រុមកីឡា ក្រុមបាល់ទាត់៩៩៩
-ផ្នែកបុរសចំណាត់ថ្នាក់លេខ២ ក្រុមកីឡា យុវជនវត្តសិរីបន្ទាយដែក
-ផ្នែកបុរសចំណាត់ថ្នាក់លេខ៣ ក្រុមកីឡា ព្រះនរាយណ៍FC








Previous Post Next Post
Breaking News