ភ្នំពេញ ៖ ស្រ្តីម្នាក់ ធ្លា.ក់ពីលើខុនដូជាន់ទី ១២ ចុះមកក្រោម ចំកញ្ចក់រថយន្តដែលចតលើផ្លូវ រង.ការខូ.ចខា.ត ស្លា.ប់យ៉ាងអ.នោចអធ.ម៍ ។ ហេតុការណ៍នេះបង្កភ្ញាក់.ផ្អើលកេីតឡេីងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខុនដូ KS Residence ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមបងស្រីរបស់ស្រ្តីរ.ង.គ្រោះបានប្រាប់ភ្នាក់ងារ សារព័ត៌មាន ដែលផ្សាយផ្ទាល់អោយដឹងថា មុនកើតហេតុ ស្រ្តីខាងលើនេះ ធ្លា.ប់ប៉ុនប៉ងលោតចំនួន០២ ទៅ០៣ដងហើយ ប៉ុន្តែមិនបានស.ម្រេច ។ លុះមកដល់ពេលកើតហេតុ ក៏ស្រាប់តែឃើញស្រ្តីខាងលើនេះបានធ្លា.ក់ ពីជាន់ទី១២ ចុះមកក្រោម ត្រូវកញ្ច.ក់រថយន្តដែលគេចតទុកចោល រងការខូចខាត បណ្តាលអោយបែកក្បាលស្លាប់លើថ្លុកឈាម ផ្អើលពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុផងដែរ ។
បងស្រីរងគ្រោះបន្ថែមទៀតថា ស្រ្តីរងគ្រោះ ឈ្មោះ សៀវ តី អាយុ ២៦ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន ស្នាក់នៅបន្ទប់លេខ 12B03 ខុនដូ KS Residence ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុខាងលើ នឹង ប្រគល់ជូនជំនាញផ្នែកកោ.សល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ នឹង ស្វែងរកមូលហេតុអោយច្បាស់លាស់ថា ជាករ.ណីលោ.ត ឬជាអ្វីផ្សេង ។ ចំពោះសព នគរបាលបានប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕