គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំ ប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨


ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្នុងកិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុង-ស្រុកទាំង១៣ ផងដែរ។


ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីណែនាំដល់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលខេត្តរៀបចំ និងកំណត់តម្រូវការគម្រោងវិនិយោគជាអាទិភាពរបស់ប្រជាពលរដ្ឋសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងសម្រាប់ប្រើប្រាស់ជាធាតុចូលដល់មន្ទីរ អង្គភាព ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួនបានកាន់តែល្អប្រសើរឡើង។

ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការណែនាំទៅដល់ អាជ្ញាធរក្រុង -ស្រុក និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទៅលើសំណើគម្រោងទាំងឡាយដែលស្នើឡើង ធ្វើយ៉ាងណាឲ្យសមស្របទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នងសៀវភៅណែនាំ។ ជាពិសេសបច្ចេកទេស សំណើគម្រោងវិនិយោគត្រូវរៀបចំ និងស្នើឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមាន៖ ១.ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាដែលឆ្លើយតបទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍របស់ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។ ២.ស្ថិតក្នុងដែនសមត្ថកិច្ច គឺជាគម្រោង ឬសេវាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។ ៣.ស្ថិតក្នុងអន្តររដ្ឋបាលដែនដី ពោលគឺជាគម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង ស្រុក សម្រាប់ គម្រោងថ្នាក់ខេត្តនិងមានលក្ខណៈអន្ដរឃុំ សង្កាត់ សម្រាប់ គម្រោងថ្នាក់ក្រុង ស្រុក និង៤.កំណត់អតិបរមាលើចំនួនគម្រោង មានន័យថា ត្រូវកំណត់យកគម្រោងតាមចំនួនដែលអាទិភាព ករណីមានការស្នើឡើងច្រើន។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការផ្ដាំផ្ញើទៅដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីឲ្យទទួលជោគជ័យក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវកំណត់បញ្ហាស្នូលមូលហេតុនិងដំណោះស្រាយឲ្យបានច្បាស់លាស់។ ត្រូវកំណត់គោលនយោបាយនិងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មាន (ធាតុចូល)បានទាន់ពេលវេលាដែលក្រុមការងារកំណត់ដើម្បីឱ្យដំណើរការប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។ ត្រូវចាត់អាទិភាពគម្រោងដើម្បីអនុវត្តស្របតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឲ្យអស់លទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល បើមានបញ្ហាត្រូវរាយការណ៍ និងសុំយោបល់ប្រធានក្រុមការងារ ដើម្បីដោះស្រាយទាន់ ពេលវេលា ជាពិសេសត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិណែនាំដោយមិនត្រូវរំលងសកម្មភាពណាមួយឡើយ។





Previous Post Next Post
Breaking News