គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល ប្រារព្ធទិវាខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៥


ខេត្តកណ្តាល៖ ថ្លែងនៅក្នុងទិវាខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ និងគាំទ្រទាំងស្រុងចំពោះ លទ្ធផលដែលសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល សម្រេចបានក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ កន្លងមកនេះ ព្រមទាំងបានលើកទឹកចិត្តឱ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។


ឯកឧត្តម ប៊ុន ផេង បានគូសបញ្ជាក់ថា ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ជាទិវាប្រវត្តិសាស្រ្ត ប្រកបដោយមោទនភាពបំផុត  ដែលបងប្អូន អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជន កម្ពុជានៅទូទាំងប្រទេស ដើម្បីរំឮកគុណដល់ គំរូវីរៈភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហានបូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។

ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងនូវការគោរពដឹងគុណ ចំពោះអតីតយុទ្ធជនកម្ពុជាទាំងមូល ជាពិសេសបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នូវគំរូវីរភាពដ៏អង់អាច មោះមុត និងគុណបំណាច់ ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មគ្រប់បែបយ៉ាង ក្នុងការបម្រើ និងការពារជាតិមាតុភូមិ។ ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែក យ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន អង្គការដៃគូអភិវឌ្ឍនានា សូមមេត្តាជួយផ្តល់ការគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ដើម្បីចូលរួមដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន ស្របតាមទស្សនៈថា ខ្មែរជាប្រទេសតូច តែមានបេះដូងធំទូលាយ ដែលជាប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ តែងតែជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក តែងតែសាមគ្គីគ្នាជាធ្លុងមួយគ្រប់ស្ថានភាពនៃលំបាក។

យោងតាមបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល បច្ចុប្បន្នសមាជិកសមាគមអតីតយុទ្ធចូលថ្មីសរុបចំនួន ៤៧នាក់ ក្នុងនោះនិវត្តជន៣៨នាក់ និងជនពិការ ០៩នាក់។ ទិន្នន័យសមាជិកចូលសមាគមអតីតយុទ្ធសរុបចំនួន ២៨៥០នាក់ (ស្មើ៤៧% នៃអតីតយុទ្ធជនសរុប) ក្នុងនោះនិវត្តជន ១១៦៤នាក់ ជនពិការ ៩២៨នាក់ ជនបាត់បង់ ៣៥នាក់ ជនពលី ៦៧៣នាក់ និងជនមរណៈ៥៤នាក់។ បានស្នើលុបសមាជិកសមាគម និងបើកប្រាក់មរណសង្គ្រោះ ចំនួន២៣គ្រួសារ ក្នុងនោះនិវត្តជន ១១គ្រួសារ ជនពិការ ០៤គ្រួសារ ជនពលី ០៦គ្រួសារ និងជនមរណៈ ០២គ្រួសារ ។







Previous Post Next Post
Breaking News