គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរបស់ខ្លួន


ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ ស.ស.យ.ក. ខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹងនៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្ត្រៃយ៍គណៈកម្មាធិការស.ស.យ.ក.ខេត្ត ប្រធានគណៈកម្មាធិការ ស.ស.យ.ក ក្រុង-ស្រុក ព្រមទាំងសមាជិកសមាជិកាប្រមាណ ៥០នាក់។


ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន  បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់រូបក្នុងការបំពេញបេសកកម្ម និងសកម្មភាពសង្គមនានាក្នុងខេត្ត កាលពីពេលកន្លងមកដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុសង្គមជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់របស់យុវជនក្នុងដំណើរការប្រព្រឹត្តទៅក្នុងសង្គម និងការអភិវឌ្ឍនានាលើគ្រប់វិស័យក្នុងប្រទេស។


ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក បានអនុវត្តកន្លងមក ក៏ដូចជាកំណត់អាទិភាព និងលើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ផ្សាភ្ជាប់ផែនការការងារឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារ ស.ស.យ.ក ខេត្តកណ្តាលទាំងមូល។


ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើ ថ្នាក់ដឹកនាំ ស.ស.យ.ក គ្រប់ថ្នាក់ទាំងជំរុញយន្តការនៃការផ្ដល់ឈាមឱ្យបានទៀងទាត់ជារៀងរាល់ខែតាមបណ្ដាលក្រុង-ស្រុក និងមន្ទីរអង្គភាពនានាក្នុងខេត្ត និងត្រូវបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីជួយដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងតែត្រូវការឈាមជាចាំបាច់។


សូមបញ្ជាក់ថា បើតាមរបាយការណ៍សកម្មភាពការងារចាប់ពីខែមេសា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ របស់ស.ស.យ.ក ខេត្តកណ្តាល ស.ស.យ.ក ខេត្ត បានកសាងកម្លាំងយុវជនពីស្រទាប់យុវជនគ្រប់ម ជ្ឈដ្ឋាននៅតាមបណ្តារក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងក្រុមការងារនៅតាមវិស័យក្នុងខេត្ត សរុបចំនួន ១១,១៩៩នាក់ ស្រី ៤,៣៩១នាក់ ក្នុងនោះកម្លាំងយុវជនជាយុវជន ជាសិស្សានិសិស្សនៅតាមក្រុង ស្រុក ឃុំ សង្កាត់ និងវិទ្យាល័យ គឺជាកម្លាំង ស្នូលដែលមានសក្តានុពល ក្នុងការអនុវត្តការងារសង្គម មនុស្សធម៌ បរិស្ថាន កីឡា អប់រំ និងសកម្មភាពផ្សេងៗទៀតបម្រើឱ្យកិច្ចការសង្គម។











Previous Post Next Post
Breaking News