គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ព្រោះតែជីដូនឈឺ ហើយខ្លួនមានជីវភាពទីទាល់ក្រផង ស្រ្តីម្នាក់បានសម្រេចចិត្តធ្វើរឿងមួយនេះ

ព្រោះតែជីដូនឈឺ ហើយខ្លួនមានជីវភាពទីទាល់ក្រផង ស្រ្តីម្នាក់បានសម្រេចចិត្តធ្វើរឿងមួយនេះ

ក៏ព្រោះតែម្សៅទឹកដោះមួយកំប៉ុងនិងជីវភាពទីទាល់ក្រ ហើយលោកយាយក៏ឈឺទៀតនោះ ធ្វើឲ្យស្ត្រីម្នាក់បង្ខំចិត្តធ្វើជាចោរ ឥឡូវត្រូវបានលោកឯកឧត្តម ឈឿន សុចិត្ត លើកលែងទោសថែមទាំងឧបត្ថម្ភជាថវិកាថែមទៀត។

យោងតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ នេះ មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន និងគណនីហ្វេប៊ុកឈ្មោះ រាជានុសិទ្ធ រាជ ដែលបានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះគោ១កំប៉ុងយកអោយយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក បទល្មើសធ្ងន់ណាស់មែនទេ?

ស្ត្រីដែលបានយកម្សៅទឹកដោះគោមួយកំប៉ុងនោះមានឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ព្រោះតែចម្សៅទឹកដោះគោ១កំប៉ុងនេះហើយធ្វើឲ្យស្ត្រីម្នាក់នេះក្លាយជាចោរ ស្ត្រីខាងលើបានធ្វើលួចក្នុងផ្សារទំនើបឡាក់គីក្រុងតាខ្មៅ ហើយនាងបានសារភាពថាហេតុនាងយកម្សៅទឹកដោះគោមួយកំពុងនេះ ដើម្បីយកទៅឲ្យជីដូនដែលឈឺហូបបាយមិនកើតនៅផ្ទះ តែត្រូវសន្តិសុខផ្សារឡាក់គីឃើញក៏បានឃាត់ខ្លួនឲ្យសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

ជុំវិញក្នុងករណីនេះដែរស្នងការនគរបាលខេត្តកណ្ដាលមិនមានចំណាត់ការផ្លូវច្បាប់ដែលស្ត្រីខាងលើយក ទៅដាក់ទោសអ្វីនោះទេ ហើយលើសពីនេះទៀតបន្ទាប់ពីសាក់សួរនឹងពិនិត្យទៅតាមភាពជាក់ស្តែង និងដោយក្តីអាណិតអាសូរ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានធ្វើការអប់រំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ។

ក្នុងនោះផងដែរ លោកស្នងការនគរបាលខេត្តកណ្ដាលលោក ឈឿន សុចិត្ត បានឧបត្ថម្ភថវិកា ចំនួន១៥០ដុល្លារ បន្ថែម ដើម្បីយកទៅទិញទឹកដោះគោឲ្យជីដូនដែលកំពុងមានជម្ងឺ៕

Previous Post Next Post
Breaking News