គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក បានគូសបញ្ជាក់ពីសារសំខាន់នៃសារព័ត៌មាន ដែលធ្វើឲ្យសង្គមមានការប្រែប្រួលរីកចំរើន ឬ ធ្លាក់ចុះ ដោយសារព័ត៌មាននេះឯង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏ក្នុង ឱកាសបើកវេទិកាពិភាក្សាសារព័ត៌មានក្រោមប្រធានបទ “ក្រមសីលធម៌ នៃការ ផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក ” បានគូសបញ្ជាក់ពីសារសំខាន់នៃសារព័ត៌មាន ដែលធ្វើឲ្យសង្គមមានការប្រែប្រួលរីកចំរើន ឬ ធ្លាក់ចុះ ដោយសារព័ត៌មាននេះឯង។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានបញ្ជាក់ដល់អង្គវេទិកាតាមរយៈ ប្រពន្ធ័ Zoom Meeting រៀបចំឡេីងដោយ ក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ដោយលេីកឡេីងថា នៅក្នុងសតវត្សរ៏ទី២១ នៃ សកលលោកនេះ មានការរីកចំរើន និងបោះជំហ៊ានយ៉ាងលឿន គឺអាស្រ័យ ដោយការរកឃើញប្រពន្ធ័ Internet ដែលអាចធ្វើការផ្លាស់ប្តូរ ព័ត៌មាន បានយ៉ាង ឆាប់រហ័ស។ជាមួយនេះ គឺការប្រេីប្រាស់ប្រពន្ធ័ផ្សព្វផ្សាយសង្គម​ ដែលជម្រុញ អោយការទំនាក់ទំនងផ្នែកព័ត៌​មានកាន់តែលឿន ហើយមួយវិញទៀតនោះ គឺ បណ្តាល័យសកល ដូចជាGoogle ដែលធ្វើអោយមនុស្សងាយ ស្រួលរក ប្រភព ដែលគេតែងតែនិយាយថា ពិភពលោកស្ថិតចង្អុលដៃ ។
ព័ត៌មាន មិនបានផលិតអ្វីចេញដូច សេវាឧស្សាហ៏កម្ម ផលិតចេញជាឡាន និងរបស់របរប្រើប្រាស់ផ្សេងៗទៀត ប៉ុន្តែព័ត៌មាន មានសារសំខាន់ គឺជាស្នូល ដែលធ្វើអោយអ្វីៗបានដើរទៅមុខ ។ ដូច្នេះ ការងារព័ត៌មាន គឺមានការពាក់ពន្ធ័ ទៅនឹងការវិវត្តន៏នៃសង្គម នៅពេលយេីងសរសេរព័ត៌មានមួយ មិនមែនសម្រាប់ តែយើងម្នាក់មើលនោះទេ គឺមានមនុស្សច្រេីននាក់មេីល ។
ឯកឧត្តម បានជម្រាបជូនថា បច្ចុប្បន្ននេះ សារព័ត៌មាន សរសេរ ក្តី រូបភាព ក្តី សំលេងក្តី គឺសុទ្ធតែប្រេីគ្រប់រូបភាព សំលេង និង ទិន្នន័យ គ្រប់ៗគ្នា ដែល ធ្វេីអោយប៉ះពាល់ ដូចជាការគប់ដំថ្មចូលទឹក គឺដំថ្មនោះ ធ្លាក់ចូលទៅបាត់ ក្នុងទឹក តែរលក ដែលបង្កដោយថ្មប៉ះទឹក គឺមានរលកទៅច្រេីនតាមក្រោយ។
ដូច្នេះ អ្នកកសែតដែលមាន វិជ្ជាជីវ: ឬ គ្មានវិជ្ជាជីវ: ត្រូវយល់ពីការទទួលខុសត្រូវ របស់យេីងនៅក្នុងសង្គម នៅពេលដែលយេីងនិយាយអ្វីមួយមាត់ ថាតេី ប៉ះ ពាល់ទៅលេីអ្វីខ្លះ ? នោះ មិនទាន់បាននិយាយពីអាកប្បកិរិយា ដែលជះ ឥទ្ធិពល ដល់កុមារ និងយុវជន ក៏ដូចអ្នកដ៏ទៃផ្សេងទៀតដែរ ។
សម្រាប់វាគ្មិនចូលរួមក្នុងវេទិកានេះ រួមមាន ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោត ទស្សន៍ នៃក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ប៉ែន បូណា ប្រធាន,លោក ពុយ គា ជាអគ្គលេខាធិការ ព្រមទាំង មានការចូលពី អ្នកសារ ព័ត៌មាន មកពីបណ្តាអង្គភាពផ្សេងៗប្រមាណ១០០នាក់។
គោលបំណងនៃការរៀបចំវេទិកានេះឡេីង គឺដើម្បីផ្ដល់ឱកាសដល់អ្នក សារព័ត៌មាន ជាពិសេសអ្នកផ្សាយផ្ទាល់តាមហ្វេសប៊ុក ឲ្យទទួលបាននូវចំណេះ ដឹងបន្ថែមទៀត អំពីក្រមសីលធម៌វិជ្ជាជីវៈជាពិសេសការប្រើពាក្យពេចន៍ អាកប្ប កិរិយា និងរូបភាពឲ្យបានត្រឹមត្រូវក្នុងពេលផ្សាយផ្ទាល់តាមហ្វេសប៊ុក ដែលអាច បង្កអោយមានបច្ច័យអវិជ្ជមាន កើតចេញពីការផ្សាយផ្ទាល់ដោយខ្វះវិជ្ជាជីវៈ។
មានប្រសាសន៏បិទអង្គវេទិកា ធ្វេីឡេីងតាមប្រពន្ធ័ Zoom ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រមសីលធម៏ គឺជាអាវក្រោះ របស់អ្នក សារព័ត៌មាន បេី រក្សាតំលៃបាន គឺនៅដដែល មិនមែនអ្នកសារព័ត៌មាន ត្រូវតែ មានសញ្ញាបត្រ និងអ្វីៗនោះទេ ព្រោះពាក្យថាសិទ្ធិធ្វើសារព័ត៌មាន ជាសិទ្ធិដែល ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហេីយធានាជូនប្រជាពល រដ្ឋគ្រប់រូប ដែលធ្វើជាអ្នកកាសែត បានទាំងអស់ ប៉ុន្តែសម្រាប់ធ្វើកាសែត ក៏ មាន ច្បាប់ និងក្រឹត្យក្រម ដែល ត្រូវអនុវត្តន៏តាម ។
បុគ្គលណាយល់ឃើញថាបុគ្គល ឬអង្គភាពសារព័ត៌មាន បានផ្សាយបំពាន ប៉ះពាល់ដល់ជីវិតឯកជនរបស់ខ្លួន ធ្វើឲ្យខ្លួនខាតបង់ ធ្វើឲ្យខ្លួនមានការអាម៉ាស គឺអាចប្តឹងទៅប្រពន្ធ័តុលាការផ្ទាល់ដោយខ្លួនឯងពីព្រោះនេះមិនមែនជាសេរីភាពសារព័ត៌មានទេ ហើយក៏មិនស្ថិតក្រោមកិច្ចអន្តរាគមន៍របស់ក្រសួងព័ត៌មានដែរ។
ក្រសួងព័ត៌មានមិនមែនជាតុលាការ និងមិនមែនជាមន្ត្រីយុត្តិធម៌ទេ កាល ណា មានការប៉ះលើបញ្ហាឯកជន កិត្តយស សេចក្តីថ្លៃថ្នូរ បុគ្គល ហើយយល់ ឃើញថាអត្ថបទ ឬការអត្ថធិប្បាយនោះធ្វើឲ្យខាតបង់ប្រយោជន៍របស់ខ្លួនគ្រួសារ ខ្លួន គឺមានសិទ្ធប្តឹងអ្នសារព័ត៌មាន ឬ អង្គភាពព័ត៌មានទៅតុលាការ តែម្តង ។
បច្ចុប្បន្ននេះ អ្នកកាសែតមួយចំនួនមិនបានរៀនសូត្រវិជ្ជាជីវៈត្រឹមត្រូវរទេ សំខាន់ឲ្យតែបានទាញចំណាប់អារម្មណ៍។ សេរីភាពអ្នកសារព័ត៌មាន ឈប់ត្រឹម សេរីភាពរបស់គេ។ ការនិយាយដេីមគេ មិនមែនជាសេរីភាពទេ ។ យេីងមាន សេរីភាព ប៉ុន្តែកុំឲ្យប៉ះ សេរីភាពរបស់គេ៕

Previous Post Next Post
Breaking News