គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់តូចចិត្តជាមួយនឹងប្រពន្ធលែងបាន៧ថ្ងៃបេីកកង់បីមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាតែសំណាងល្អមិនស្លាប់

បុរសម្នាក់តូចចិត្តជាមួយនឹងប្រពន្ធលែងបាន៧ថ្ងៃបេីកកង់បីមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាតែសំណាងល្អមិនស្លាប់…!

ភ្នំពេញ÷បុរសអ្នករត់ម៉ូតូកង់បីម្នាក់ខូចចិត្តមកលោតទឹកសម្លាប់ខ្លួនបន្ទាប់ពីប្រពន្ធសុំលែងជាច្រេីនដងខ្លួនក៏ព្រមលែងលុះលែងបាន៧ថ្ងៃសុំត្រូវគ្នាវិញតែប្រពន្ធមិនព្រមក៏សម្រេចចិត្តធ្វេីបែបនេះតែម្តង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២:០០នាទី​រសៀល​ថ្ងៃ​ទី​៣០ខែសីហា​ឆ្នាំ​២០២១ នៅចំណុចលេីស្ពានជ្រោយចង្វារ ស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងសង្កាត់ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

*បុរសរងគ្រោះមានឈ្មោះសូរ​ គឿ
-អាយុ៣២ឆ្នាំ មុខរបរ រត់កង់បី មានស្រុក កំណេីត នៅខេត្តកំពង់ធំ
-ប្រពន្ធ នៅខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ អ្នកទាំងពីរមានកូនប្រុសស្រី២នាក់ក្នុងបន្ទុកស្នាក់នៅម្តុំកាណាឌីខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

+តាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​ នៅមុនពេល​កើត​ហេតុលោតទឹកនេះ​បុរសរងគ្រោះខាងលេីបានព្យាយាមសម្លាប់ខ្លួនចំនួន២ដងរួចមកហេីយ ដោយលេីកទី១ព្យាយាមចងកសម្លាប់ខ្លួន លេីកទី២ព្យាយាមលេបថ្នាំសម្លាប់ខ្លួន និងលេីកទី៣បានជិះកង់បីឥណ្ឌារបស់ខ្លួនដែលទិញបង់រំលស់មិនទាន់រួចផងនោះមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អការធ្វេីអត្តឃាតទាំងបីលេីកមិនបានសម្រេចនោះទេ។

**តាមប្រភពបន្តទៀតថា បុរសខាងលេីត្រូវបានអតីតប្រពន្ធសុំលែងជាច្រេីនដងរហូតដល់ថ្ងៃទី២៣ខែសីហា​ឆ្នាំ​២០២១ ខ្លួនក៏ព្រមលែងលះប្រពន្ធដោយកូនប្រុសស្រី២នាក់ប្រពន្ធជាអ្នកយក ទៅចិញ្ចឹមខ្លួនទទួលបានកង់បីបង់រំលស់ហេីយដល់ថ្ងៃទី២៩ខែឆ្នាំដដែល ដោយសារចិត្តមិនដាច់ពីអតីតប្រពន្ធក៏សុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញ តែអតីតប្រពន្ធមិនព្រម លុះរហូតដល់ថ្ងៃទី៣០វេលាម៉ោងខាងលេីជនរងគ្រោះក៏បានជិះម៉ូតូកង់បីឥណ្ឌាដោយខ្លួនឯងចេញពីម្តុំបឹងកេងកងមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារតែម្តង តែសំណាងល្អបងប្អូននេសាទត្រីនៅក្បែរនោះឃេីញទាន់ក៏ចេញទូកទៅជួយស្រង់ពីទឹកបានទាន់ពេលមិនបណ្តាលឱ្យបុរសនោះបាត់បង់ជីវិតឡេីយ។

ក្រោយពីកេីតហេតុ​សមត្ថកិច្ច​ប្រចាំគោលដៅទី៣ក្រោមស្ពានជ្រោយចង្វាហៅទៅសួនាំនិងអប់រំរួចឱ្យបុរសខាងលេីត្រឡប់ទៅផ្ទះវិញ៕

Previous Post Next Post
Breaking News