គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ភ្នំពេញក្រោន និង កងយោធពល ខេមរភូមិន្ទ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់.

ភ្នំពេញក្រោន និង កងយោធពល ខេមរភូមិន្ទ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់.

ក្រុមបាល់ទាត់ ភ្នំពេញក្រោន និងសមាគម កីឡាបាល់ទាត់ កងយោធពល ខេមរភូមិន្ទ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ បន្ទាប់ពី ប្រកួតស្មើគ្នា ១-១ ក្នុងជំនួប បង្គ្រប់សប្ដាហ៍ទី៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌាន លីគ ឆ្នាំ២០២១ នៅកីឡដ្ឋាន Smart RSN កាលពីពីចុងសប្តាហ៍កន្លងទៅ ។
នេះគឺជា ការប្រកួតតែមួយគត់ បន្ទាប់ពី ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ដំណើរ ការប្រកួតឡើងវិញ ក្រោយផ្អាក ការប្រកួត ជាថ្មីអស់រយៈពេល ៣សប្ដាហ៍ ដើម្បីបង្ការ និងចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ តែយ៉ាងណាក្ដី ដំណើរការប្រកួត ត្រូវបានអនុវត្ត ដោយតឹងរឹង តាមវិធានការ សុខាភិបាល ពិសេស គឺការធ្វើតេស្ដសំណាក គ្រប់ភាគីពាក់ព័ន្ធមុន ការប្រកួតតែម្ដង ។
ចំពោះការប្រកួត ខាងលើ ភ្នំពេញក្រោន បានប្រើពេល ៨នាទី ដើម្បីបើកការ នាំមុខក្រុមកងយោធពលខេមរភូមិ ១គ្រាប់មុន ដែលជាគ្រាប់ បាល់ស៊ុត ពីចម្ងាយរបស់ កីឡាករ ប្រាក់ ធីវ៉ា ។ ប៉ុន្ដែ រំលងតែ ៣នាទី ខ្សែប្រយុទ្ធ ណារ៉ុង កក្កដា ក៏រកបាន គ្រាប់ស្មើ ១-១ ឲ្យក្រុម កងយោធពលខេមរភូមិន្ទវិញ បន្ទាប់ពីរូប គេឆក់បានបាល់ ដែលបញ្ចូន មិនយល់ចិត្តគ្នារបស់ខ្សែការពារ ភ្នំពេញក្រោន យ៉ើ មូស្លីម នៅនាទី១១ ។
ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យភ្នំពេញក្រោន រំកិលទៅឈរ លេខរៀងទី៥ និងមាន ១៩ពិន្ទុ ស្មើក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ បន្ទាប់ពី ប្រកួតបាន ៩លើកឈ្នះ ៥ និងស្មើ ៤ មិនទាន់ស្គាល់ ចាញ់ម្ដងឡើយ ។ ចំណែក ក្រុមកងយោធពលខេមរភូមិន្ទ បានរក្សាលេខរៀងទី៧ បណ្ដោះអាសន្ន បន្ទាប់ពីប្រកួតបាន ១០លើកឈ្នះ៤ ស្មើ ៤ និងចាញ់ ២ រកបាន ១៦ពិន្ទុ ៕

Previous Post Next Post
Breaking News