គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

យុវតីរូបស្រស់ស្អាត បើករថយន្តស៊េរីទំនើប ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបង្គោលភ្លើងស្តុប

ភ្នំពេញ÷យុវតីស្រស់ស្អាត បើករថយន្តមិនប្រុងប្រយ័ត្នរេចង្កូត ទៅបុកបង្គោលភ្លើង ទៅមុខលែងរួចកាលពីវេលាម៉ោង៨ :៤០នាទីយប់ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តុប វត្តលង្កាតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក MASERATI LEVATE ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0009 បើកបរដោយយុវតីម្នាក់អមដំណើរដោយយុវតីម្នាក់ទៀត ហើយអ្នកទាំង២ ពុំមានរងរបួសនោះទេ បានចាកចេញពីកន្លែងហេតុបាត់ ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តបង្កធ្វើដំណើរ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុកែងផ្លូវ៥១ផ្លូវកោងបន្តិច ក៏ជ្រុលទៅបុកបង្គោលភ្លើងស្តុប ពេញទំហឹង និងរថយន្តបន្តទៅមុខជិត៣០ម៉ែត្រ ទើបឈប់លែទៅមុខ ។

ប្រភពបន្តថា គេឃើញអ្នកបើកបរនិងអ្នករួមដំណើរ បានគេចខ្លួន លុះមួយសន្ទុះក្រោយ ក៏ឃើញរថយន្តស្ទូចឯកជន រៀបចំស្ទូចរថយន្តបង្ក តែក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ច មកធ្វើការសួរនាំ និងហាមមិនឲ្យស្ទូច តែទីបំផុតនគរបាលជំនាញចរាចរណ៍ក្រុង ក៏ឲ្យភាគីខាងរថយន្តចេញសំណងការខូចខាត ឲ្យទៅខាងបង្គោលភ្លើងស្តុប បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

Previous Post Next Post
Breaking News