គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រូបសំណាកនៅរង្វង់មូលនាគព័ន្ធក្រុងស្វាយរៀង ត្រូវបានឡានបុកខ្ទេច នៅស្វាយរៀង

ស្វាយរៀង ៖ នៅ យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C-0630 លេខកន្ទុយរឺម៉កភ្នំពេញ 4A-1592 បើកបរមកពីទិសខាងលិចមកទិសខាងកើត នៅលើដងផ្លូវជាតិលេខ ១លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាកនាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុង។
សកម្មភាព ទាញឡានកុងតឺន័រដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនៅមិនទាន់រួចរាល់នៅឡើយ។
មូលហេតុនៃគ្រោះថ្នាក់ ទំនងទី១ មកពីទីកន្លែងនេះ មានសភាពងងឹត ទី២ បណ្ដាលមកពីអ្នកបើកបររថយន្តខាងលើមិនស្គាល់ភូមិសាស្ត្រច្បាស់ លាស់ ទី៣ សង្ស័យអ្នកបើករថយន្តធ្វេសប្រហែស ទី៤ សង្ស័យ អ្នកបើកបរ មានជាតិស្រវឹងក្នុងខ្លួន។ ក្រោយពីបង្កហេតុរួចក៏បានដើរចោលរថយន្តដោយបន្សល់ទុករថយន្តបង្កហេតុនៅពីលើរូបសំណាកនាគព័ន្ធទុកឱ្យសមត្ថកិច្ចចាត់ចែង យករថយន្តបង្កទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ចរាចរណ៍ផ្លូវគោកនៅអធិកាដ្ឋាននគរបាលផ្លូវគោកក្រុងស្វាយរៀង៕

Previous Post Next Post
Breaking News