គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គួរឱ្យរន្ធត់ណាស់…!!ស្លាប់៣នាក់ និងរបួសធ្ងន់ជាច្រើននាក់ទៀតបន្ទាប់ពីរថយន្តដឹកថ្មបើកចុះពីលើស្ពានព្រែកតាមាក់ជ្រុលទៅបុករថយន្តសាំយ៉ុងអូសទៅបុកម៉ូតូចូលផ្ទះពលរដ្ឋ

កណ្តាល÷មនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗនិងមនុស្សជាច្រើនាក់ទៀតបានរងបួសធ្ងន់បន្ទាប់ពីមានបុរសម្នាក់បានបើករថយន្តបែនដឹកថ្មចុះពីលើស្ពានព្រែកតាម៉ាក់យ៉ាងលឿនជ្រុលទៅបុករថយន្តសាំយ៉ុងចតស្ងៀមបណ្តាលឲ្យរថយន្តសាំយ៉ុងបន្តទៅបុកម៉ូតូផ្ទប់អូសទៅមុខចូលផ្ទះជួសជុលម៉ូតូ។

ហេតុការណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃចន្ទទី២០ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨ ចំណុចគល់ស្ពានព្រែកតាម៉ាក ក្នុងភូមិព្រែតាម៉ាក់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

សពប្តីនិងប្រពន្ធ២នាក់ និងក្មេងម្នាក់នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តបែនដឹកថ្មមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-0319 ធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចមកត្រើយខាងកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងព៍សពាក់ផ្លាកលេខភ្នំពេញ 2K-8731 នៅចតស្ងៀមអូសរថយន្តសាំយ៉ុងទៅមុខជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតផ្ទប់ចូលផ្ទះជួសជុលម៉ូតូបណ្តាលម្ចាស់ម៉ូតូ២នាក់ប្តីប្រពន្ធបានស្លា.ប់ និងក្មេងក្មេងម្នាក់ទៀតស្លា.ប់នៅនិងកន្លែង ចំណែកឯមនុស្សជាច្រើនាក់ជិះក្នុងរថយន្តសាំយ៉ុងបណ្តាលឲ្យរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។

ប្រភពបន្តពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថាតៃកុងរថយន្តនាក់បង្កត្រូវឃាត់ខ្លួនបាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខេត្តកណ្តាលរង់ចាំឲ្យភាគីបង្កទៅដោះស្រាយជាមួយនាក់រងគ្រោះនៅពេលក្រោយ។

បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។

Previous Post Next Post
Breaking News