គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នាយិកាក្រុមហ៊ុន BN EVENTSនិង Advertising គោរពស្នេីសុំ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រ និងជួយផ្សព្វផ្សាយពីសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលបានធ្វេី កន្លងមក និងបន្តធ្វេីក្រោយជំងឺកូវីដ-១៩ បានធូរស្បេីយទៅវិញ

នាយិកាក្រុមហ៊ុន BN EVENTSនិង Advertising គោរពស្នេីសុំ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រ និងជួយផ្សព្វផ្សាយពីសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលបានធ្វេី កន្លងមក និងបន្តធ្វេីក្រោយជំងឺកូវីដ-១៩ បានធូរស្បេីយទៅវិញ

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប លោកស្រី បូ រ៉ានិច នាយិកាក្រុមហ៊ុន BN EVENTSនិង Advertising ដោយក្នុងឱកាសនោះ លោកស្រី បានគោរពស្នេីសុំ ការគាំទ្រ និងជួយផ្សព្វផ្សាយពីសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលបានធ្វេី កន្លងមក និងបន្តធ្វេី ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្បេីយទៅវិញ។

លោកស្រី បូ រ៉ានិច បានជម្រាបជូនថា ក្រុមហ៊ុន BN ផ្តោតលេីការងារ ផ្នែក ពិធីការ ដោយទទួលរៀបចំកម្មវីធីផ្សេងៗ ដូចជារៀបចំកម្មវិធី និងគ្រប់ គ្រងពិធី អាពាហ៍ពិពាហ៍• ពិធីសម្ពោធផលិតផល ឬសេវាកម្មគ្រប់ប្រភេទ• ពិធី បើកការ សម្ពោធ ក្រុមហ៊ុន / អគារ / ហាង• រៀបចំកញ្ចប់សេវាកម្ម ខួបកំណើត / ឡើង គេហដ្ឋាន / ពិធីភ្ជាប់ពាក្យ• ព្រីនប៊ែនន័រ ស្ទីកគ័រ• ពិធីសិក្ខាសាលា ជប់លៀង បុគ្គលិកក្រុមហ៊ុន • រៀបចំប្រព័ន្ធភ្លើង ក្រុមភ្លេង និងតារា ចម្រៀង ល្បីៗ• រៀបចំ ការប្រគុំតន្ត្រី ខនសឺត (Concert) តូចធំគ្រប់ប្រភេទ និងក្រុម ម៉ូឌែល ប្រុស ស្រី ល្បីៗ រួមទាំងសម្រាប់កញ្ចប់អាពាហ៍ពិពាហ៍ ផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការគាំទ្រ ចំពោះសកម្ម ភាពការងាររបស់ក្រុមហ៊ុន BN EVENTSនិង Advertising និងជួយផ្សព្វផ្សាយ អោយសាធារណជនបានដឹង និងមានតម្រូវការអោយក្រុមហ៊ុនជួយរៀបចំកម្មវិធី អោយបានកាន់តែច្រេីន នៅពេលវិប្បត្តិកូវីដ-១៩ មានសភាពថមថយ ទៅវិញ ក្នុងពេលខាងមុខឆាប់ៗនេះ ៕

Previous Post Next Post
Breaking News