គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កម្ពុជា ប៉ះកោះហ្គាំ ម៉ោង ១១យប់នេះ ដើម្បីរកក្រុមឡើង ជុំទី៣ នៃពាន AFC Asian Cup 2023

កម្ពុជា ប៉ះកោះហ្គាំ ម៉ោង ១១យប់នេះ ដើម្បីរកក្រុមឡើង ជុំទី៣ នៃពាន AFC Asian Cup 2023

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួប កោះហ្គាំ ក្នុងជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers(Play-Off) នាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលានេះ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដើម្បីកាត់សេចក្ដី រកក្រុមឡើងវគ្គ ចែកពូលជុំទី៣ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ។
ការប្រកួតរបស់ក្រុមគោព្រៃកម្ពុជា មានប្រៀបជាង កោះហ្គាំ ក្រោយយកឈ្នះ ១-០ កាលពីជើងទី១ ក៏ដោយ។ ការប្រកួតនេះ កម្ពុជា ត្រូវការយ៉ាងហោចស្មើ ដើម្បីធានាកៅអីវគ្គបន្ដ តែបើកោះហ្គាំ ឈ្នះ ១-០ វិញ ការប្រកួតនឹងឈានដល់ការថែមម៉ោង ឬឈានដល់វគ្គការទាត់ប៉េណាល់ទីកាត់សេចក្ដី។ ហើយបើកោះហ្គាំ ឈ្នះ ២-១ ឬ ៣-២ ជាដើមវិញ ពួកគេនឹងឡើងវគ្គបន្ដតែម្ដង។

គួរដឹងថា ក្នុងការប្រកួត Play-Off នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងទទួលបានថវិកាចំនួន ១០ម៉ឺនដុល្លារ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើកម្ពុជា ដណ្ដើមបានកៅអីវគ្គបន្ដ។ រីឯលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសឧបត្ថម្ភ ៥,០០០ដុល្លារ សម្រាប់ការទាត់បញ្ចូលទីកោះហ្គាំក្នុង ១គ្រាប់ផងដែរ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

Previous Post Next Post
Breaking News