គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគ្គីភ័យបានឆេះឃ្លាំងផលិតស័ង្កសីមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងមន្ត្រី គ្រប់ស្ថាប័ននៅខណ្ឌដង្កោ

ភ្នំពេញ​៖ នៅវេលាម៉ោង​ ០១:៣០​ នាទីរំលអាធ្រាត្រយប់ ថ្ងៃទី១៥ឈានចូល ថ្ងៃ​សៅរ៏ ១០កើត​ ខែអស្សុជ​​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅចំណុចឃ្លាំង​ស័ង្កសី​តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

-​ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ ។
-​ ប្រភេទសំណង :​ ដែក​ស័ង្កសី​ ។
-​ ខូចខាត​សម្ភារៈ​ : ឆេះរថយន្តម៉ាកតូយ៉ូតា១២កៅអី​ ០១​ គ្រឿង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

-​ ស្លាប់​មនុស្ស​ :​ គ្មាន ។
-​ របួស​មនុស្ស​: គ្មាន ។

-​ ប្រេីប្រាស់​រថយន្ត​របស់​ការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ០២​ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០២​ រថយន្ត​ ស្មេីរនឹង​ ១២ម៉ែត្រគូប​ ​។
​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ០១:៥០​ រំលងអាធ្រាត្រ​ នា​ថ្ងៃខែឆ្នាំដដែល​ ។

Previous Post Next Post
Breaking News