គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជេីញពិនិត្យមេីលដំណើរការប្រឡងជ្រើស រើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជេីញពិនិត្យមេីលដំណើរការប្រឡងជ្រើស រើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១


នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានខាងតំណាងក្រសួងមុខងារសាធារណ: បានអញ្ជេីញពិនិត្យមេីលដំណេីរការរៀបចំការប្រឡងជ្រើសរើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ ដែល បានធ្វេីឡេីងនៅ វិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វារខាងលិច។
ឯកឧត្តម ប៉ែត ពិសី ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួង ព័ត៌មាន បានបញ្ជាក់ជូនថា ដេីម្បីធ្វេីអោយការប្រឡងនេះ ប្រព្រឹត្តទៅ ដោយរលូន និងមានសុក្រឹត្យភាព គឺ ក្រសួងបានការបង្កេីត គណៈកម្មការរៀបចំការប្រឡង ជ្រើសរើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធាន ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និង ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ជាអនុប្រធាន ។ គណៈកម្មការនេះ មានភារកិច្ចដឹកនាំរៀបចំដំណេីរការ ប្រឡង ជ្រេី សរេីសក្របខ័ណ្ឌថ្មី ទៅតាមនិតិវិធី ឲ្យមានប្រសិទ្ធិភាព។ ទន្ទឹមជាមួយនេះ ក៏ មានការបង្កេីត អនុគណៈកម្មការរៀបចំការប្រឡងជ្រេីសរេីសក្របខ័ណ្ឌថ្មី ក្រសួងព័ត៌មាន ឆ្នាំ២០២១ ផងដែរ។
ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធាន អនុណៈកម្មការរៀបចំការប្រឡងជ្រេីសរេីសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១ បានជម្រាបជូនថា សម្រាប់ឆ្នាំ២០២១ នេះ ក្រសួងព័ត៌មាន ត្រូវបានក្រសួងមុខងារសាធារណៈ ផ្តល់អោយធ្វើការប្រឡងក្របខណ័្ឌថ្មីចំនួន២៤ រូប ដែលបានអោយតាំងពីឆ្នាំ២០២០ មកម្ល៉េះ តែមិនបានប្រឡង ដោយសារវិប្បត្តិជំងឺកូវីដ-១៩ ឆ្លងរីករាលដាលខ្លាំង ។ សម្រាប់ការប្រឡងឆ្នាំនេះ នាយកដ្ឋានបុគ្គលិក ក្រសួងព័ត៌មាន ទទួលបានអ្នកដាក់ពាក្យប្រឡងចំនួន ១១១ ច្បាប់ ក្នុងនោះជំនាញមានផ្នែក ព័ត៌មានវិទ្យា មានបេក្ខជន បេក្ខ នារី ដាក់ពាក្យ ប្រឡង ២០ រូប ។ ជំនាញសារព័ត៌មាន ចំនួន ៩១ រូប ដែលបានដាក់ពាក្យប្រឡង ដោយត្រូវធ្វេីឡេីង នៅ វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វារខាងលិច។
សម្រាប់វិញ្ញាសារប្រឡងជំនាញព័ត៌មានវិទ្យា ធ្វេីនៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
គួររំលឹកដែរថា កិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសក្រប ខណ្ឌថ្មីនៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មាន ប្រសាសន៏ថា ដំណេីរការរៀបចំនានារបស់ក្រសួងព័ត៌មាន ក្នុងការត្រៀម ធ្វេីការប្រឡងជ្រើសរើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ គឺមាន លក្ខណះពេញលេញល្អ រលូនស្របទៅតាមបែបបទ ដែលមានជា សេចក្តីសម្រេចនានា និងសេចក្តីជូនដំណឹងសម្រាប់ការប្រឡង ឈរលេីគោលការណ៏ នៃការប្រឡងយ៉ាងត្រឹមត្រូវ។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៏ បញ្ជាក់ថា ការរៀបចំប្រឡងជ្រេីសរេីសមន្រ្តីរាជការ ចូលបំរេីការងារ ក្នុង ក្របខ័ណ្ឌក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១នេះ មិនមែនជាការអោយថ្មីនោះទេ គឺជាក្របខណ្ឌដែល ក្រសួងមុខងារសាធារណ: បានអោយតាំងពីឆ្នាំ២០២០ មក ម្ល៉េះ ប៉ុន្តែត្រូវបាន ពន្យាពេលរហូតមកដល់ពេលនេះ ដោយសារបញ្ហាការ ឆ្លងរីក រាលដាលនៃ ជំងឺ កូវីដ-១៩ មិនអាចរៀបចំការ ប្រឡងបាន ។ ដូច្នេះសម្រាប់ ការសម្រេចរៀបចំ អោយមានការប្រឡងឡេីងនេះ ឡើងវិញដោយសារបាន ពិនិត្យឃេីញពីស្ថានភាពនៃ ដំណេីរការចាក់វ៉ាកសាំងបង្ការជំងឺ កូវីដ-១៩ បានគ្រប់ដូសជូនដល់ប្រជាពលរដ្ឋទូទៅរួចហេីយ ប៉ុន្តែដំណេីរការ ប្រឡងសម្រាប់ បន្ទប់នីមួយៗរៀបចំអោយមាន គម្លាតពីគ្នា សម្រាប់បេក្ខជន បេក្ខនារី ដែលបានចូលប្រឡង ហេីយត្រូវ បន្តអនុវត្តន៏ តាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ ៣ កុំ ៣ ការពារ ។
ក្នុងឱកាសអញ្ជេីញចុះពិនិត្យមេីលដោយផ្ទាល់ នៃដំណេីរការប្រឡង នេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់គណៈកម្មការរៀបចំការ ប្រឡងធ្វេីយ៉ាង អោយទទួលលទ្ធផលល្អ និងអាចអោយ បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡង មានជឿជាក់លេីសមត្ថភាពខ្លួនឯង ដេីម្បីប្រឹងប្រែងសរសេរ ចម្លេីយសម្រាប់វិញ្ញាសារដែលក្រសួងព័ត៌មាន បានដាក់ចេញ បានត្រឹមត្រូវទទួលបានពិន្ទុកខ្ពស់។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានរលឹកដល់គណៈកម្មការប្រឡង ត្រូវពិនិត្យចំពោះ បេក្ខជន បេក្ខនារី មុននឹងចូលប្រឡង ត្រូវបង្ហាញកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បេីមិនមានទេ មិនអនុញ្ញាតអោយចូលបន្ទប់ ប្រឡងនោះទេ ៕


Previous Post Next Post
Breaking News