គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់បើករថយន្តបែនដឹកដីគៀរម៉ូតូដួលកិនក្មេងប្រុសម្នាក់ស្លាប់​ យ៉ាងអាណោចអាធ័ម

ភ្ភ្នំពេញ÷ស្ត្រីម្នាក់ដឹកកូនប្រុស២នាក់មកពីលេងស្រុកកំណេីតបំណងទៅផ្ទះស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកដីគៀរបណ្តាលឱ្យដួលខ្ទៀតកូនម្នាក់ចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម​ ហេតុកាលនេះកើតឡើងការពីវេលាម៉ោង១១:១៥នាទីព្រឹក​ ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ហេីយរថយន្តបង្កព្យាយា​មបេីករត់បានប្រហែលមួយគីឡូម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ។

កុមារារងគ្រោះដែលស្លាប់មានឈ្មោះស៊ុន​ ចានី​ អាយុ៩ឆ្នាំ​ មានម្តាយឈ្មោះយ៉ាដា​ អាយុ៣៥ឆ្នាំ​ ស្នាក់សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

ចំណែកតៃកុងរថយន្តបង្កឈ្មោះ ម៉ោ​ ថេរ៉ា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មានស្រុកកំណេីតនៅភូមិ​ត្រពាំងថ្លក​ ស្រុករមាហែក​ ខេត្តស្វាយរៀង​។

តាមប្រភពព័ត៌មានស្ត្រីជាម្តាយបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HG-1765 ដឹកកូនប្រុស២នាក់​ មកពីលេងស្រុកកំណេីតនៅក្រុងតាខ្មៅ​ បំណងទៅផ្ទះវិញនៅសង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ3F 3727 ធ្វេីដំណេីរមកពីក្រោយហេីយគៀរម៉ូតូរបស់គាត់បណ្តាលឱ្យដួលខ្ទៀតកូនប្រុសម្នាក់ដែលអង្គុយខាងក្រោយចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង​ ។

ប្រភពដដែលបានបន្តថា​ ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីករត់រហូតទៅដល់ស្តុបកប់ស្រូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្តងនិងឃាត់ខ្លួនតៃកុងរថយន្តមកទៅឃុំខ្លួនបណ្តោះអាសន្ន។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមនីតិវិធីច្បាប់។

ចំណែកស.ព.ជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុចប់សព្វគ្រប់ក៏ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Previous Post Next Post
Breaking News