គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណី ផ្ទុះអាវុធ រវាង ជនជាតិថៃ និង ជនជាតិខ្មែរជាច្រើនគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់និងស្រាល ជាច្រើននាក់នៅបរិវេណផ្សាររាត្រីទឹកពុះ ទល់មុខ កាស៊ីណូ ប៉ារ៉ាមិច ក្រុងប៉ោយប៉ែត បណ្ដាលឲ្យ កម្លាំងកងរាជអាវុធហត្ថរងបួសក្នុងករណីនេះផងដែរ

ក្រុងប៉ោយប៉ែត៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់ រវាង ជនជាថៃ និង ជនជាតិខ្មែរ បណ្តាលអោយរងរបួសធ្ងន់ស្រាលជាច្រើននាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែល ដើរលេងកម្សាន្ត នាពេលរាត្រី នៅចំណុចបរិវេណ”ផ្សាររាត្រីទឹកពុះ ទល់មុខ កាស៊ីណូ ប៉ារ៉ាមិច” ភ្លាមៗនោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញនៅក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍ទាំងយប់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រភពពីប្រជាពលរដ្ឋដែលនៅនិងកន្លែងកើតហេតុបានឲ្យដឹងថាករណីបង្កជម្លោះ បង្កឡើងរវាងជនបរទេសនៅហាងផឹកស៉ីម្ដុំទឹកពុះផ្កាយ៥ ។

ភ្លាមៗនោះគេឃើញមាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចូលទៅអន្តរាគមន៍ ហាមឃាត់ តែក្រុមជនបង្កមិនស្តាប់ ថែមទាំងបានប្រើហិង្សាគប់ដប គប់កៅអី និងផ្ទុះអាវុធ តដៃមកលើ កម្លាំងអាវុធហត្ថវិញ បណ្ដាលឲ្យកងកម្លាំងរងរបួសចំនួន ២ នាក់ និង ម្នាក់ទៀតត្រូវយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមង្គលបូរី ដោយត្រូវគ្រាប់កាំងភ្លើង ក្រុមជនបង្កបាញ់ត្រូវចំថ្ពាល់ធ្លាយមកថ្គាម ៕
តែភ្លាមៗនោះខាងកងកម្លាំងសមត្ថកិច្ច បង្ខំចិត្តផ្ទុះអាវុធ
ដើម្បីបង្រ្កាបទៅលើក្រុមជនបង្កហិង្សា ខាងលើនេះ និងបានឃាត់ខ្លួនចំនួន ១៥ នាក់ផងដែរ ៕

Previous Post Next Post
Breaking News