គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយ ម៉ាស និង អាកុល ពី លោកស្រី មេធាវី សំរិទ្ធ រ័ត្នមុន្នី

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយ ម៉ាស និង អាកុល ពី លោកស្រី មេធាវី សំរិទ្ធ រ័ត្នមុន្នី

ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយ: ក្រសួងព័ត៌មាន ក្នុង ការប្រយុទ្ធ និងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី សំរិទ្ធ ក្រុមមេធាវី ជូរីស ថោវើ រួមជាមួយក្រុមការងារ បាននាំយកនូវ ម៉ាសKF94 និងអាកុលបាញ់សម្លាប់មេរោគ យកមកជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់មន្រ្តីរាជការ ទុកប្រើប្រាស់ប្រចាំថ្ងៃ។

លោកស្រី មេធាវី សំរិទ្ធ រ័ត្នមុន្នី បានជម្រាបជូនថា អំណោយជាម៉ាស់ និង អាកុល បន្តិចបន្ទូចនេះ គឺជាទឹកចិត្ត ក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិ បាល ក៏ដូចជា ក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំង ទប់ ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាំងពីដើម រហូតមកដល់ពេលនេះ គឺ ទទួលបានលទ្ធផលល្អ តាមរយ:ការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ មកចាក់ជូន ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក៏ដូចជាកុមារផងដែរ ហើយអាចឈានមក បើកប្រទេសវិញឡើងវិញលើគ្រប់វិស័យជាបន្តបន្ទាប់ ដើម្បីជីវភាពរសនៅរបស់ ប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ និងកំណើនសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ លោក ស្រី សំរិទ្ធ ក្រុមមេធាវី ជូរីស ថោវើ រួមជាមួយក្រុមការងារ ដែលបាននាំយកនូវ អាកុល ចំនួន ៥ កាន ស្មើនឹង ១៥០ លីត្រ និងម៉ាស់ KF94 ចំនួន ៣ កេសធំ ជូន ដល់ក្រសួងព័ត៌មាន ដើម្បីទុកជូនមន្រ្តីរាជការ ប្រើប្រាស់ប្រចាំថ្ងៃ ក្នុង ក្រសួង ពិសេសសម្រាប់មន្ត្រី ព័ត៌មាន និងក្រុមផលិតកម្មវិធី ដែលតែងតែចេញយក ព័ត៌មាន និង ថតកម្មវិធី ផ្សេងៗប្រចាំថ្ងៃ ដែលត្រូវប្រើប្រាស់នូវ ម៉ាស់ និង អាកុល ច្រើនជាងគេ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានជូនពរ ដល់ លោកស្រី មេធាវី និងក្រុមការងារទទួលបានជោគជ័យ គ្រប់ភារកិច្ច និង ប្រកប ដោយសុខភាពល្អ ។


Previous Post Next Post
Breaking News