គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មានការភ្ញាក់ផ្អើល អគ្គិភ័យបានឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ នៅជិតផ្សារអង្គរតាសោម

ខេត្តតាកែវ​៖មានករណីអគ្គីភ័យមួយនៅថ្ងៃអង្គារ​ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង​ ១១:៣០នាទី ថ្ងៃ​ត្រង់​ មានករណីអគ្គីភ័យឆេះផ្ទះធ្វើពីឈើប្រក់ក្បឿងមួយខ្នងទំហំ​ ០៦x០៧​ ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ សេង​ ហួរ​ ភេទ​ ប្រុស​ អាយុ​ ៥៤​ ឆ្នាំ មានមុខរបរកសិករ​ ។

+​ អគ្គីភ័យនេះបណ្តាលឲ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុងហើយក្នុងនោះក៏ខូចខាតសំភារៈមានដូចជា៖

  • ប្រាក់ចំនួន ១១,៥០០,០០០​ លាន​រៀល​
  • តុឈើចំនួន​ ០១
  • គ្រែ​ឈើចំនួន​ ០២​ និងសំលៀកបំពាក់មួយចំនួនធំ​ ។
    -​ ករណីខាងលើនេះមិនបណ្តាលអោយរងរបួសដល់មនុស្សរឺឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដទៃឡើយ​ ។

+​ មូលហេតុ:​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ។

+​ ប្រតិបត្តិការក្នុងការជួយពន្លត់កង​កម្លាំង​យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង​ ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង និងស្រុកត្រាំកក់ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤​រថយន្ដ​ ។

Previous Post Next Post
Breaking News