គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់​អាកាសយានដ្ឋានអន្តរជាតិថ្មីជាលើកទី២ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹងការថ្លែង​សរសើរដល់ការខិតខំទាំងអស់របស់មន្ត្រី អាជ្ញា​ធរពាក់ព័ន្ធ ជាពិសេសបានសរសើរ​ចំពោះ​ក្រុមហ៊ុន​ផ្ទាល់​តែម្តង សម្តេចបានមានប្រសាសន៍ថា «ខ្មែរធ្វើ​បាន»​ ដែល​ភាសានេះជាភាសាមួយបានគ្របដ​ណ្ត​ប់​ សម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​ជា​តិ​យើងទាំងមូល តតាំង​ពីរបុព្វបុរស​យើង​ពីដើមរៀង​មក ​ហើយ​បាន​​បន្សល់ទុកនូវ​មរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយ​ចំ​នួ​ន​ត្រូ​វ​បា​ន​បំ​ផ្លិ​ច​បំផ្លាញ​ដោយ​សារ​សង្គ្រាម និងរបប​ប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ ដែល​មាន​ការចូល​រួម​ទាំងពីវិស័យរដ្ឋ និង​ឯកជន ដូច​ជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ធំៗ​ នៅ​ខេត្ត​សៀបរាប និង​នៅ​ភ្នំពេញ ហើយ​សម្តេច​ក៏បានចោទជាសំណួរថា តើមូលហេតុអ្វីបានជានៅខេត្តសៀបរាប និងនៅ​ទី​ក្រុងភ្នំពេញ​មាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ហើយ ចាំបាច់ត្រូវធ្វើការសាងសង់ថ្មីធ្វើអ្វីទៀត? សម្តេចបានឆ្លើយថា មូលហេតុងា​យ​យ​ល់បំផុត គឺ​ដោយសារមានតម្រូវ​ការនៃ​ការ​ទទួល​សេវាភ្លៀងទេស​ចរណ៍បរ​ទេ​ស​ដែ​លកាន់តែ​មាន​កំណើន​​ឡើងជាលំដាប់​តាម​គោលនយោបាយ​បើកចំហជើងមេឃ។

សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយ​ដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ​ ដោយ​សារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុន​វិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC នេះ មកដល់ពេលនេះ បានចំណាយទឹក​ប្រាក់សរុបចំនួន ៣៧៥​លានដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០២២ ខាងមុខ គ្រោងនឹងចំណាយថវិកា ៤៦៧លានដុល្លារអាមេរិក។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងទាំងមូលនឹងចំណាយទឹកប្រាក់សរុប ១ពាន់៥០០លានដុល្លារអាមេរិក។ ការ​ដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ​៣៧​៤​០នាក់។ ​ទោះបី​ជា​វិបត្តិកូវីដ-១៩ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការបុគ្គលិក កម្មករជំនាញបរទេសដែលត្រូវមកពីក្រៅប្រទេស និង​ចរាចរ​ទំនិញមកពីប្រទេសចិន គួបផ្សំនឹងការអូសបន្លាយរដូវវស្សា និងជំនន់ទឹកភ្លៀង រួមទាំងការលំបា​ក​ផ្នែ​កបច្ចេកទេស ​នៃ​សណ្ឋានដីក្នុងតំបន់សាងសង់យ៉ាងណាក្តី ក៏ក្រុមហ៊ុនព្យាយាមក្នុងការសាងសង់ឲ្យសម្រេចបានតាមផែនការ និង​ដាក់​ឲ្យដំណើរការឲ្យបានឆាប់តាមផែនការគ្រោងទុក៕

Previous Post Next Post
Breaking News