គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប ទទួលការជូនពរ ពីអគ្គនាយិកា ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនឌើធេនមុិន ក្នុងឱកាសទទួលបានបណ្ឌិតកិត្តិយស ពីសកលវិទ្យាល័យប្រទេសថៃ

ឆ្លៀតក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយ ឯកឧត្តម ខៀវ កាញារទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អ្នកនាង អុីន ស៊ែរ អគ្គនាយិកា ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនឌើធេនមុិន ឯក ប្រទេសចិន បានសំដែងនូវការចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលទើបទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ប្រទានផ្ទាល់ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ កាលព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ។
សញ្ញាបត្រនេះ ត្រូវបានផ្តល់ជូន ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP) ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន អញ្ជើញទទួល សញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ប្រទានផ្ទាល់ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ។
សញ្ញាបត្រនេះ ត្រូវបានផ្តល់ជូន ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP) ។
អ្នកនាង អុីន ស៊ែរ បានជម្រាបជូនថា ក្រៅពីកិច្ចសហការ ជាទូរទស្សន៍ជាតិកម្ពុជា ថតកម្មវិធី ធីតាសង្ក្រាន្ត ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនឌើធេនមុិន មានគម្រោងរៀបចំពិព័ណ៌វប្បធម៍ កម្ពុជា នៅតាមទីក្រុង និងខេត្តធំៗនៅប្រទេសចិន នាពេលខាងមុខនេះ។
តាមរយៈកិច្ចការងារនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ជាយោបល់ដល់ក្រុម ហ្វឺស យូណាយ ធ្វើកិច្ចសហការជាមួយ ក្រសួងវប្បធម៏ ក្រសួងទេសចរណ៏ ក្រសួងពាណិជ្ជកម្ម រួមទាំងស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសចិន ទើបអាចដំណើរការកម្មវិធី នោះបានទៅដោយរលូន និងជោគជ័យ៕

Previous Post Next Post
Breaking News