ភ្នំពេញ: ដោយសារតែឥទ្ធិពលភ្លើងប្រចណ្ឌ ធ្វើឲ្យបុរសជាប្ដីដាច់ចិ ត្តសម្លាប់ប្រពន្ធរបស់ខ្លួនបង្កឲ្យការភ្ញាក់ផ្អេីលនៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយករណីឃាតកម្មនៅក្នុងបន្ទប់ជួលនេះជន ដៃដល់ជាប្ដី បានចូលសារភាពទោសកំហុសរបស់ខ្លួន នៅស្រុកក្រគរ ខេត្តពោធិ៍សា ត់ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បន្ទាប់ពីរូបគេបានរត់គេចខ្លួនក្រោ យធ្វើសកម្មភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅ។
សមត្កច្ចបានឲ្យដឹងថា ជនដៃដល់ដែលជាប្តីមានឈ្មោះ រ័ត្ន វិជ្ជាអា យុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុក កំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ហ៊ាង ស្រីជាតិ អាយុ២៨ឆ្នាំ មុខរប រមេដោះ ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មានពីម្តាយរងគ្រោះ បានប្រាប់ឲ្យដឹងថាកាល ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បុរសជាប្ដី បានទៅសុំ ម្ដាយជនរង គ្រោះ ដោយបានយកប្រពន្ធរបស់ខ្លួនទៅដើរលេងពេល នោះម្ដាយ ក៏យល់ព្រម ក្រោយមកគាត់មិនបានឃើញកូនស្រីរបស់គាត់ត្រឡ ប់មកផ្ទះវិញ គាត់ក៏បានព្យាយាមខលទាក់ទង ទៅប្តីរបស់ ស្ត្រីរង គ្រោះតែមិនអាចអាចទាក់ទងបាន។ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ទើបមាននគរបាល ខេត្តពោធិ៍សាត់ បានទាក់ ទងមកប្រាប់ថា កូនគាត់ត្រូវជនសង្ស័យជាប្តីសម្លាប់បាត់ទៅហើយ នៅបន្ទប់ជួលរបស់ខ្លួន ហើយជនសង្ស័យបានចូលសារភាពនៅប៉ុស្តិ៍ក្រគរ ខេត្តពោធិ៍សាត់។
យោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិ ការខណ្ឌសែនសុខ បានឲ្យដឹងថា នៅពេលនេះ លោកកំពុងតែដឹកនាំកម្លាំងសមត្ថកិច្ចជំនាញផ្ទាល់ ធ្វើដំណើរទៅកាន់ខេត្តពោធិ៍ សាត់ ដើម្បីទទួលយកជនសង្ស័យដែលពាក់ព័ន្ធទៅនឹងករណីឃា តកម្មសម្លាប់ប្រពន្ធរបស់ខ្លួនហើយ។ បុរសជាជនដៃដល់ បានចូលសារភាពនៅប៉ុស្តិ៍ក្រគរ ក្នុងខេត្តពោធិ៍សាត់ ដោយបញ្ជាក់ប្រាប់សមត្ថកិច្ចថាខ្លួនបានសម្លាប់ប្រពន្ធ។
ក្រោយពីធ្វើការទទួលយកជនសង្ស័យពីសមត្ថកិច្ចខេត្តពោធិ៍សាត់រួចមក និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើ ម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕