គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ស្រាប់តែត្រូវរថយន្តហ៊ីយ៉ាន់ដាយដឹកដីបើកមកបុកពីក្រោយ រួចហើយកិនម៉ូតូអូសជាង២០ម៉ែត្រខ្ទេចគ្មានសល់ ព្រមទាំងកិនម្ចាស់ម៉ូតូបែកក្បាលធ្លាយខួរស្លាប់ នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០៤ កែងផ្លូវក្រវាត់ក្រុង៣ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ធី ឈុនណី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មានទីកន្លែងកំណើតនៅភូមិល្វា ឃុំជយំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FR-8654 ។ ចំណែកតៃកុងរថយន្តបង្កហេតុមានឈ្មោះ ហាក់ វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ ទីកន្លែងកំណើតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បើករថយន្តម៉ាកហុីយ៉ាន់ដាយ ដឹកដីធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3F-9657 ។


មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវលេខ១០៤ពីលិចទៅកើតក្នុងល្បឿនលឿនល្មម ស្របពេលនោះក៏មានរថយន្តហុីយ៉ាន់ដាយដឹកដីធុនធំ ដែលបើកបរដោយបុរសម្នាក់មកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទីបុកម៉ូតូពីក្រោយ និងបានកិនម៉ូតូអូសជាច្រើនម៉ែត្រខ្ទេចគ្មានសល់ ព្រមទាំងកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះដែរតៃកុងរថយន្តបង្កគ្រោះថ្នាក់មិនព្រមឈប់ទទួលខុសត្រូវនៅកន្លែងកើតហេតុនោះទេ គឺព្យាយាមបើករត់ជាច្រើនរយម៉ែត្រ តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានទាំងរថយន្តនិងតៃកុងប្រគល់ឱ្យសមត្ថកិច្ច ។

សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត ព្រមទាំងតៃកុងប្រគល់ឱ្យខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post
Breaking News