គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អគ្គីភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ÷មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​០៤:២៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះថ្មប៉េតុងនឹងឈើប្រក់ស័ង្កសី ចំនួន០៤ខ្នង និងខូចខាតសម្ភារៈឥវ៉ាន់ចាប់ហួយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

នៅវេលាម៉ោង០៥:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រេីប្រាស់ទឹកអស់ ០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៧ ប្រើប្រាស់អស់ចំនួន០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប៕

Website. = tk-hotnews.com
Telegram = t.me/tkhotnewslive
Facebook = https://bit.ly/3BZNh8l
Youtube. = https://bit.ly/3BKiWuf
?សូមបងប្អូនទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មនិងព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខទូរសព្ទ័ 077500009/16402767/0315863333

Previous Post Next Post
Breaking News