គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សេចក្តីថ្លែងការណ៏ របស់សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដែលជាបណ្តុំអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ជាប្រធាន បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា…

ភ្នំពេញ÷ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (AEMSJ) ដែលជាបណ្តុំអ្នកសារព័ត៌មានកម្ពុជា បានសង្កេតឃើញថា  ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ_សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតក្នុងបរិយាកាសនយោបាយប្រកបដោយអព្យាក្រឹត សេរី និងយុត្តិធម៌ ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេស បានអនុវត្តនូវសិទ្ធិ និងបំពេញកាតព្វកិច្ច របស់ខ្លួនជាម្ចាស់ប្រទេសជាតិ តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនៃឃុំ-សង្កាត់នីមួយៗ ដើម្បីជ្រើសរើសតំណាង ដែលខ្លួនពេញចិត្តឲ្យដឹកនាំឃុំ-សង្កាត់សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។

នេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រជាជនកម្ពុជាក្នុងការពង្រឹងសន្តិភាព និងកសាងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ព្រមជាមួយនឹងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមទៅមុខទៀត។

នៅក្នុងឱកាសនេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (MSJ) សូមចូលរួមទទួលស្គាល់ និងស្ងើចសរសើរដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កា់ត់ អាណត្តិទី៥ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ជោគជ័យនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺពិតជាត្រឹមត្រូវ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន។

ក្នុងដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សមាគមសារព័ត៌មានអេឡិចត្រូនិច (MSJ) សូមចូលរួមជាមួយអ្នកសារព័ត៌មាន និងអង្គការ សមាគមសារព័ត៌មាន អបអរសារទរ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដ៏មានសារៈសំខាន់ ប្រកបដោយសេរី និងយុត្តិធម៌ នៃដំណើរការប្រជាធិបតេយ្យមូលដ្ឋាន។

យោងតាមរតបាយការណ៍របស់ គ.ជ.ប បានឲ្យដឹងថា អ្នកសង្កេតការណ៍ជាតិប្រាំពីរម៉ឺនប្រាំពាន់នាក់ អ្នកសង្កេតការណ៍អន្តរជាតិមកដល់ពេលនេះមានចំនួន១១០នាក់ ដែលមកពី២០ អង្គការអន្តរជាតិ និងអន្តរជាតិ ហើយមានភ្ញៀវពិសេស២៣នាក់ មកពីបីប្រទេស មកពីស្ថានទូតជប៉ុន អូស្រ្តាលី​ និង​ស្ថានទូតរុស្ស៉ី។

ភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ សរុបមានចំនួន៨៨,០៥០នាក់ ក្នុងនោះស្ត្រីមានចំនួន២៦,១៥៥នាក់៕

របាយការណ៍របស់ គ.ជ.ប បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានសរុប៩.២០៥.៦៨១នាក់ ស្មើនឹង៨៧,៩៤ភាគរយ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ មានសរុប១១.៦២២នាក់ ក្នុងចំណោមចំនួន១.៦៥២ឃុំសង្កាត់។

ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន១៧ ចូលរួមមានដូចជា គណបក្សប្រជាជនកម្ពុជា,គណបក្សភ្លើងទៀន, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រលាញ់ជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរតែមួយ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

សមាគមសារព័ត៌មានអេឡិចត្រូនិច សូមសម្ដែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាជនកមពុជា នៅគ្រប់ឃុំ-សង្កាត់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងជ្រើសរើសមេដឹកនាំនៅមូលដ្ឋានរបស់ខ្លួន ដែលអាចបម្រើខ្លួន ព្រមទាំងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិរបស់ខ្លួន៕

Website. = tk-hotnews.com
Telegram = t.me/tkhotnewslive
Facebook = https://bit.ly/3BZNh8l
Youtube. = https://bit.ly/3BKiWuf
?ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មនិងព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខទូរសព្ទ័ 077500009/16402767/0315863333

Previous Post Next Post
Breaking News