គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាល ខេត្តកណ្តាល អំពាវនាវពលរដ្ឋគ្រប់រូប ជ្រើសយកកីឡា មួយមុខតាមរយៈទិសស្លោក “ប្រជាជនម្នាក់ កីឡាមួយមុខ” “លេងកីឡា ដើម្បីជៀសឆ្ងាយ ពីគ្រឿងញៀន

ខេត្តកណ្តាល៖ឯកឧត្តមគង់សោភណ្ឌ័ អភិបាលខេត្តកណ្តាលបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ជ្រើសយកកីឡាមួយមុខទៅតាមគុណតម្លៃនៃកីឡា តាមរយៈទិសស្លោក“ប្រជាជនម្នាក់ កីឡាមួយមុខ” “លេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន"។ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម ចូលរួមបិទបញ្ចប់ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០២២  នៅកីឡដ្ឋានក្រុងតាខ្មៅនៅរសៀលថ្ងៃទី១៧មិថុនា ម្សិលមិញនេះ។

ថ្លែងក្នុងឱកាស បិទការប្រកួត ឯកឧត្តមបអភិបាលខេត្ត កោតសរសើរ ចំពោះមន្ទីរអប់រំខេត្ត និងគណ:កម្មការរៀបចំការប្រកួត ដែលបានរៀបចំ ការប្រកួតកីឡាបាល់ទាត់ មហាជននេះឡើង ក្នុងគោលបំណង លើកតម្កើងវិស័យកីឡា ឱ្យរីកចម្រើន និងបណ្ដុះស្មារតីចលនាមហាជនទូទៅ ឱ្យលេងកីឡា ដើម្បីជៀសឆ្ងាយ ពីគ្រឿងញៀន និងលេងកីឡាដើម្បីសុខភាព។ ហើយសកម្មភាព នៃការជួបជុំលេងកីឡា នាឱកាសនេះ បានស្ដែងឱ្យឃើញ ពីតម្លៃនៃសន្ដិភាព សេរីភាព ដែលយើងគ្រប់ៗគ្នា គប្បីថែរក្សាការពារ ឱ្យបានគង់វង្ស។


ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង។ ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តត្រូវបានពង្រឹង និងពង្រីក ដោយយើងមានកីឡាករកីឡាការិនី ពោរពេញដោយភាព អង់អាចក្លាហាន ស្វាហាប់ ពិសេសនៅតាមបណ្តា ឃុំ ស្រុក យើងមានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡា ជាច្រើនកន្លែង នៅតាមបណ្តាមូលដ្ខានទៀតផង។


ឯកឧត្ដម អភិបាលខេត្ត សង្កត់ធ្ងន់ថា៖
“យើងរួមគ្នាអភិវឌ្ឍន៍ វិស័យកីឡា ក្រោមម្លប់សន្តិភាព ដើម្បីពង្រឹងសមត្ថភាព ជ្រើសរើស កីឡាករ កីឡាការិនី ឆ្នើម សម្រាប់ត្រៀមឆ្ពោះទៅស៉ីហ្គេម នាឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ”៕

Website. = tk-hotnews.com
Telegram = t.me/tkhotnewslive
Facebook = https://bit.ly/3BZNh8l
Youtube. = https://bit.ly/3BKiWuf
?ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មនិងព័ត៌មានទាន់ហេតុការណ៍តាមរយៈលេខទូរសព្ទ័ 077500009/16402767/0315863333

Previous Post Next Post
Breaking News