នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃដ៏មហានក្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គម្រប់ព្រះជន្ម៨៦ព្រះវស្សា យាងចូល៨៧ ព្រះវស្សា ដែលមានអត្ថន័យដ៏ខ្ពង់ខ្ពស់បំផុត និងពោរពេញដោយសេចក្តីសោម ន្សរីករាយរបស់ប្រជាជាតិយើង នាឆ្នាំនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងប្រារព្ធដោយផ្ទាល់ ព្រមទាំងបំពេញ មហា ព្រះរាជកុសលផលបុណ្យ ក្នុងព្រះរាជសទ្ធាដ៏ប្រសើរខ្ពង់ខ្ពស់ក្រៃលែងតាមគន្លងប្រពៃណីរបស់ព្រះពុទ្ធ សាសនា ដើម្បីសិរីសួស្តី ជ័យមង្គលកើតមាននៅក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ដ៏ឧត្តុង ឧត្តមនេះ។
នៅក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ដែលបានរៀបចំឡើង ប្រកបដោយ ភាពខ្ពង់ខ្ពស់នៅក្នុងព្រះរាជតំណាក់គន់ធបុប្ផា ព្រះបរមរាជវាំង ក៏មានព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាច ក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយព្រះពរ ព្រះវររាជមាតាដែលមានព្រះគុណដ៏ធ្ងន់បំផុតរបស់ព្រះអង្គ និងញាំង អោយព្រះរាជពិធីបុណ្យមានសភាព ដ៏មហោឡារិក អធិកអធមជាទីបំផុត។