គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ថ្នាក់ដឹកនាំ និងមន្ទីរជុំវិញខេត្បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ធនាគារ វឌ្ឍនៈ សាខាក្រុងតាខ្មៅ

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ថ្នាក់ដឹកនាំ និងមន្ទីរជុំវិញខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ធនាគារ វឌ្ឍនៈ សាខាក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅអគារលេខ២៦ ផ្លូវជាតិលេខ២ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

សូមជម្រាបថា ធនាគារ វឌ្ឍនៈ សាខាក្រុងតាខ្មៅ គឺជាសាខាទី៣៣ ដែលបានបំពាក់ដោយសម្ភារបរិក្ខារស្តង់ដារដ៏ទំនើប រួមជាមួយនឹងការផ្តល់សេវ៉ាជូនអតិថិជនយ៉ាងសម្បូរបែបដែលមានដូចជា៖ សេវាប្រាក់បញ្ញើ សេវាឥណទាន សេវាផ្ទេរប្រាក់ អេធីអឹម សេវាកម្មបង់ប្រាក់ពន្ធ-អាករ សេវាទូទាត់វិក្កយបត្រ សេវាកម្មមាស សេវាកម្មពាណិជ្ជកម្ម សេវាធនាគារឌីជីថលរួមមាន សេវាធនាគារចល័ត និងសេវាធនាគារតាមអ៊ីនធើណែត កាតឥណពន្ធ និងឥណទាន និងសេវាផ្សេងៗទៀតជាច្រើន។

Previous Post Next Post
Breaking News