គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿងជ្រុលជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឲ្យកៀបជាប់រងរបួសធ្ងន់

ភ្នំពេញ÷(ព័ត៌មានបឋម) មានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងខណៈមេឃកំពុងភ្លៀងក៍ជ្រុលចង្កូតទៅបុកថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យកៀបជាប់រងរបួសធ្ងន់ ឯរថយន្តកុងតឺន័របានបើកបន្តទៅមុខបាត់។

.ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៩:៣០យប់ថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវហាណូយខាងជើងស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

.តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវហាណូយទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HD-5435ធ្វើដំណើរមកពីក្រោយក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរកៀបជាប់រងរបួសធ្ងន់ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាកម្លាំងសមត្ថកិច្ចបាននាំគ្នាជួយគាស់ចេញយកជនរងគ្រោះចេញពីម៉ូតូកង់បី រួចបញ្ជូនតាមរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ឯរថយន្តកុងតឺន័របានបើកបន្តទៅមុខទៀតបាត់ស្រមោល។

.ចំណែកម៉ូតូកង់បីត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិវិញនៅកន្លែងកើតហេតុ ….!។

Previous Post Next Post
Breaking News