គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនបណ្តាលឲ្យស្លាប់ជនសង្ស័យម្នាក់ និងម្នាក់ទៀតរងរបួស , ចាប់ឃាត់ខ្លួន២នាក់ និងប្រជាពលរដ្ឋ៣នាក់រងរបួស

ភ្នំពេញ៖ (ព័ត៌មានបឋម)មានករណីផ្ទុះអាវុធរវាងសមត្ថកិច្ច និងជនសង្ស័យជួញដូរគ្រឿងញៀនប្រមាណ ១០គ្រាប់ បណ្តាលឲ្យជនសង្ស័យម្នាក់បានស្លា.ប់ បាត់បង់ជីវិតម្នាក់ទៀតរងរបួស និងជនសង្ស័យ២នាក់ផ្សេងទៀតត្រូវបានចាប់ឃាត់ខ្លួន។ ចំណែករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ្វដ ពណ៌ស ត្រូវបានសមត្ថកិច្ចបា.ញ់ ធ្លុះធ្លាយខ្ទេច ដោយសារជនសង្ស័យបា.ញ់តដៃជាមួយសមត្ថកិច្ច ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងប្រមាណជា៩ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


ជុំវិញការផ្ទុះអាវុធនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋចំនួន ៣នាក់ដែលនៅក្បែរកន្លែងកើតហេតុ បានរងរបួសផងដែរ។ ចំពោះព័ត៌មានលម្អិតយ៉ាងណានឹងជម្រាបជូននៅពេលក្រោយ ខណៈសមត្ថកិច្ចកំពុងដំណើរការនីតិវិធី ស្រាវជ្រាវ ស៊ើបអង្កេតបន្ត រកជនសង្ស័យពាក់ព័ន្ធ ៕

Previous Post Next Post
Breaking News