គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​ បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ​ ក្លឹបកំសាន្ត​ ០១កន្លែង​ យីហោ​ All Friens Pub និងឆេះដល់ផ្ទះប្រជាពលរដ្ឋចំនួន​ ០២ខ្នង​ ជាប់គ្នា(ជាន់ខាងលេី)​ នៅសង្កាត់ផ្សារដេីមថ្កូវ!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១​ ខែកញ្ញា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​ ដឹកនាំដោយលោក​ កៀង​ ល័ក្ស​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានសហការជាមួយការិយាល័យបង្ការ​ពន្លត់អគ្គីភ័យ​ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ​ ក្លឹបកំសាន្ត​ ០១កន្លែង​ យីហោ​ All Friens Pub និងឆេះដល់ផ្ទះប្រជាពលរដ្ឋចំនួន​ ០២ខ្នង​ ជាប់គ្នា(ជាន់ខាងលេី)​ នៅវេលាម៉ោង​ ១០:៤០នាទីល្ងាច​ ដែលស្ថិតនៅផ្ទះលេខ​គ្មាន ផ្លូវលេខ៤៨៨ ភូមិ២​ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ មូលហេតុដោយសារ​ មិនទាន់សន្និដ្ឋានបាន ហើយពេលនេះអគ្គីភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់​ បាន១០០%ហេីយ នៅវេលាម៉ោង១១:៣០នាទី បានខូចខាតសម្ភារៈក្នុងក្លឹបទាំងស្រុង​ ហេីយចំពោះមនុស្ស​វិញ​ ពុំមានរករបួស​ រឺស្លាប់នោះទេ។

ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ៣៩គ្រឿងក្នុងនោះរួមមាន៖
-ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ២៣​ គ្រឿង
-ក្រសួងមហាផ្ទៃ ចំនួន ០៣​ គ្រឿង
-ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង
-ក្រុមហ៊ុន OCIC​ កោះពេជ្រ​ ចំនួន​០៤គ្រឿង
-ក្រុមហ៊ុន OCIC​ ជ្រោយចង្វា​ ចំនួន ០៩គ្រឿង

Previous Post Next Post
Breaking News