គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្រ្តីនគរបាល ម្នាក់បានស្លា.ប់ ខណៈជិះម៉ូតូឌុបកូនប្រុសចេញពីសាលារៀនចិន ហើយត្រូវរថយន្តបុកស្លា.ប់ ទាំង២នាក់ឱពុកនិងកូនប្រុសភ្លាមៗនៅកន្លែងកើតហេតុ

ក្រុងព្រះសីហនុ៖(ព័ត៌មានបឋម) បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលខេត្តព្រះសីហនុ រួមទាំងកូនប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈទៅយកកូនចេញពីសាលារៀនត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តដឹកដីបុកយ៉ាងពេញទំហឹងជាមួយនិងម៉ូតូ បណ្តាលឲ្យស្លាប់ទាំងឪពុកនិងកូនប្រុស ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ថ្ងៃទី២៩សីហា២០២២ ចំណុចចំណោតផ្លូវរោងចក្រទឹកកក ម្តុំអូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេប្រទះឃើញរថយន្តដឹកដីមួយគ្រឿង ពណ៌សរ ពាក់ស្លាកលេខ កំពង់ស្ពឺ៖ 3A-4500 បើកបរដោយបុរសម្នាក់ ទិសដៅពីផ្លូវជាតិលេខ៤ឆ្ពោះមកអូរ៣ លុះមកដល់ចំណុចកើតហេតុរថយន្តជាន់ហ្វ្រាំងមិនសុីសង្ស័យដាច់ហ្វ្រាំង ក៏បានបុកគ្នាចំមុខជាមួយនិងម៉ូតូមួយគ្រឿងម៉ាក Zoomer-x ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ៖ 1G-7537 យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងកូនប្រុសម្នាក់ទៀតស្លាប់ដូចគ្នា ។ចំណែកតៃកុងរថយន្តបានរងរបួសមធ្យម ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុបានឲ្យដឹងថា សពជនរងគ្រោះដែលជាឪពុកឈ្មោះ អនុសេនីយ៍ឯក ប៊ួ រតនា អត្ថលេខ ៨១៦៦៩ មានតួនាទី នាយផ្នែកហ្វឹកហ្វឺន ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសពកូនប្រុសមានឈ្មោះ គីន រៀនថ្នាក់ទី១ភាគ២ ភាសាចិន នៃសាលាកាងហ៊ួ បានស្លាប់ភ្លាមៗក្រោយពេលកើតហេតុជាមួយនិងឪពុក ។

បច្ចុប្បន្ននគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះជួយសម្រួលចរាចរណ៍ការពារកន្លែងកើតហេតុ និងស្ទួចយកវត្ថុតាងទាំងពីយកទៅរក្សាទុករងចាំធ្វើការដោះស្រាយបន្តនៅពេលក្រោយ ចំពោះសពរៀបចំប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Previous Post Next Post
Breaking News