គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រថយន្តគិលានសង្រ្គោះបន្ទាន់ជាច្រើនគ្រឿងត្រូវបានគេបញ្ជូនមកកន្លែងកើតហេតុក្រោយពីការបាញ់ប្រហារលើកុមារ ខណៈតួលេខអ្នកស្លាប់បានកើនដល់៣៤នាក់ រីឯខ្មាន់កំាភ្លើងធ្វើអត្តឃាតបន្ទាប់ពីបាញ់ប្រហារ

ប្រទេសថៃ ÷ បើយោងតាមសារព័ត៌មាន (PPTV HD) របស់ប្រទេសថៃឡង់ដ៍ឱ្យដឹងថា.នៅថ្ងៃទី០៦-តុលា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងដែលគេស្គាល់ថាជាអតីតមន្រ្តីនគរបាលមួយរូប បានបើកការវាយប្រហារមកក្នុងមជ្ឍមណ្ឌលមើលថែទាំកុមារមួយកន្លែងនៅក្នុងសង្កាត់ Na Klang ក្នុងខេត្តណុងប៊ូឡាំភូ នៃភាគខាងជើងប្រទេសថៃនៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមនុស្សយ៉ាងយោចណាស់ ៣៤នាក់បានស្លាប់ រួមមានទាំងកុមារ និងក្មេងវ័យជំទង់ជាច្រើននាក់ទៀតផងដែរ ។ ជនដៃដល់បានធើ្វសកម្មភាពនៅពេលដែលក្មេងៗកុមារកំពុងដែលដេកជុំគ្នា ។

លោកឧត្តមសេនីយ៍ទោ Leusomboon ស្នងការរងនគរបាលនៅក្នុងតំបន់ បានប្រាប់អ្នកសារព័ត៌មាន (PPTV HD) របស់ប្រទេសថៃឡង់ដ៍ឱ្យដឹងថា ខ្មាន់កំាភ្លើងគឺជាអតីតមន្រ្តីនគរបាល ដែលទើបត្រូវបានបណ្តាញចេញពីអង្គភាពពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ វិន័យនគរបាលជាតិថៃ ។

លោកស្នងការដដែលរូបនេះក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយពីបានរត់គេចពីការតាមប្រម៉ាញ់របស់ក្រុមសមត្ថកិច្ច ជនដៃដល់ខាងលើនេះបានធើ្វការបាញ់ប្រហារទៅលើប្រពន្ធហើយនិងកូនមុននឹងបានផ្ដាច់ជីវិតរបស់ខ្លួនឯងទៅតាមក្រោយ ៕

Previous Post Next Post
Breaking News