គេហទំព័រ TK-Hotnews (www.tk-hotnews.com) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

គួរឱ្យរន្ធត់ណាស់មានមនុស្សប្រុសស្រី៣នាក់បានស្លាប់ភ្លាមៗដោយសារករណីគ្រោះថ្នាក់ចរាចរណ៍

✍️ខេត្តបាត់ដំបង÷មានករណីចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបែនដឹកដីហ្នឹងរថយន្តព្រុសយ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់ភ្លាមៗនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបានដឹកដីធុនធ្ងន់បើកបុករថយន្តព្រុសពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលការពារវេលាម៉ោង៣:៤៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ នៅត្រង់កំណាត់ផ្លូវប្រសប់ហៃវេស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រុសពណ៍សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AW-6316 ធ្វើដំណើរជិះគ្នាបីនាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខណៈដែលកំពុងបើកឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានរថយន្តដឹកបានដឹកដីធុនធ្ងន់មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3G-1109 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើតប្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្ត ព្រុសកំពុងតែធ្វើដំណើរឆ្លងផ្លូវពេញទំហឹងអូសជិត ១០០ម៉ែត្រ បណ្តាលអោយអ្នកបើកបរនិងរួមនឹងអ្នកដំណើរសរុបចំនួន៣នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុចំណែករថយន្តខូចខាតយ៉ាងដំណំចំណែកតៃកុងរថយន្តធំឃើញសភាពការណ៍បែបនេះក៏បើកទ្វាររថយន្តដាក់មេព្រូចបាត់ស្រមោលសូន្យ។

បច្ចុប្បន្នសពជនរងគ្រោះទាំងបីនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើនឹងកំណត់ហេតុរួចក៏យករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខែត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់
ចំណែកសាកស.ព.សមត្ថកិច្ចក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post
Breaking News